ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​អីុ​ន​ធើ​រ​ណេ​ត​បង្កើន​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ចិន

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​សកម្មភាព​នូវ​រីក​ចម្រើន​ជឿនលឿន​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អីុន​ធើ​រ​ណេ​ត និង​ការ​ពង្រីក​ប្រាក់​ចំណេញ​របស់​ខ្លួន​ដល់​ប្រជាជន​ចិន​ចំនួន​១,៣​ពាន់​លាន​ដុល្លារ ។

ប៉េ​កាំ​ង ៖ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​សកម្មភាព​នូវ​រីក​ចម្រើន​ជឿនលឿន​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អីុន​ធើ​រ​ណេ​ត និង​ការ​ពង្រីក​ប្រាក់​ចំណេញ​របស់​ខ្លួន​ដល់​ប្រជាជន​ចិន​ចំនួន​១,៣​ពាន់​លាន​ដុល្លារ ។

គួរ​រំ​ឮ​កថា ថ្មី​ៗ​នេះ​ទីក្រុង​ប្រវត្តិសាស្ត្រ​អ៊ុ​ជិន (Wuzhen) ក្នុង​ខេត្ត​ជ័រ​ជាំ​ង (Zhjiang) បាន​រៀបចំ​សន្និសីទ​ស្តី​ពី​បណ្តាញអីុន​ធើ​រ​ណេ​ត​ពិភពលោក​ជា​លើក​ដំបូង ក្នុង​នោះ​កិច្ចការជំនួញ​ផ្នែក Online និង​បញ្ហា​ពាក់ព័ន្ធ​ទាំង​ទ្បា​យ​លើ​សេដ្ឋកិច្ច​អីុ​ន​ធើ​រ​ណេ​ត គឺ​ប្រធានបទ​ក្តៅ​ពី​បណ្តា​អ្នកចូលរួម​ជាង​១០០​ប្រទេស និង​ក្នុង​តំបន់ ។ ទើបតែ​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមអីុន​ធើ​រ​ណេ​ត​លំដាប់​កំពូល​ទី​១ របស់​ចិន និង​ទី​២​លើ​ពិភពលោក Alibaba Group មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​លក់​ប្រចាំ​ថ្ងៃ​លើ​សកលលោក​របស់​ខ្លួន​សម្រេច​បាន ៩,២៨​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មកនេះ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ មានការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ «Broadband China» របស់​ក្រុមប្រឹក្សារដ្ឋ ។ ប្រតិបត្តិ​ករ​មួយ​នេះ អាច​នឹង​បម្រើ​អតិថិជន​បន្ថែម​ជាមួយនឹង​ព័ត៌មាន​ដ៏​ទូលំទូលាយ និង​សេវាកម្ម​អីុ​ន​ធើ​រ​ណេ​ត​ដូច​ជា បណ្តាញ 4G ជាដើម ដើម្បី​ធានា​បាន​នូវ​ការ​ចែករំលែក​បច្ចេកវិទ្យា​ជឿនលឿន​ជាមួយនឹង​ដៃគូ​ពិភពលោក ។

ដោយ​ទ្បែ​ក រដ្ឋាភិបាល​ចិន​ក៏​កំពុង​រួសរាន់​បង្កើន​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធអីុ​ន​ធើ​រ​ណេ​ត និង​ស្រូប​យក​សហគ្រិន​ឯកជន ដើម្បី​បោះទុន​វិនិយោគ​ក្នុង​ឧស្សាហកម្ម​នេះ ស្រប​ពេល​ដែល​វា​គឺជា​កម្លាំង​ថ្មី​មួយ​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ៕