ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវ ង៉ុ​យ និង​លាស់ យី​ន ឈ្នះ​ពិន្ទុ​គូប្រកួត​ដូច​គ្នា​នៅ​លើ​រេញ​តែ​មួយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ពី​មុន​មានឈ្មោះ​ថា ឈិ​ត ងុ​៉​យ បាន​ធ្វើ​ឱ្យ ហ៊ុ​ល ដា​រ៉ា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ខណៈ លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀ.ន ដែល​ពី​មុន​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ពី​មុន​មានឈ្មោះ​ថា ឈិ​ត ងុ​៉​យ បាន​ធ្វើ​ឱ្យ ហ៊ុ​ល ដា​រ៉ា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ខណៈ លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ដែល​ពី​មុន​មានឈ្មោះ​ថា រាជសីហ៍ បា​បា បាន​យកឈ្នះ​ពិន្ទុ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​ខេ​ម​រិ​ន្ទ​មាន​ឫទ្ធិ​ដោយ​ពិន្ទុ​ដូច​គ្នា ។ ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​២​គូ​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឋានៈ​ជា​គូ​កិត្តិយស​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN កាលពី​ថ្ងៃ​សៅរ៍ ទី​២២ វិច្ឆិកា ។

ហ៊ុ​ល ដា​រ៉ា ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុ​ន្តែ​ពេល​មក​ប៉ះ​អ្នក​ប្រដាល់​ស្រករ​ក្រោយ សៀវ ង៉ុ​យ រាង​យ៉ាប់​បន្តិច ។ នៅ​ក្នុង​ទឹក​ទី​១ និង​ទី​២ ហ៊ុ​ល ដា​រ៉ា បាន​បើក​ការ​វាយ​សម្រុក​ទៅ​លើ ឈិ​ត ង៉ុយ ប្រៀប​បាន​នឹង​ខ្លា​កំណាច​ឃើញ​កូន​ឈ្លូស​អីុចឹ​ង ។ ប៉ុ​ន្តែ​រាល់​ការ​ដើរ​ចូល​វាយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​គេ ត្រូវ​ឈិ​ត ង៉ុ​យ បុក​ជង្គង់​សង​វិញ​យ៉ាង​ចាស់ដៃ ។ ទោះបីជា​យ៉ាងណា ហ៊ុ​ល ដា​រ៉ា នៅ​តែ​បង្ខំចិត្ត​ដើរ​ចូល​វាយ​ទៅ​លើ ឈិ​ត ង៉ុយ វិញ​ហាក់​គ្មាន​កោតញញើត​បន្តិច​ណា​ឡើយ ។ ចាប់ពី​ទឹក​ទី​៣ ដល់​ទឹក​ទី​៥ ហ៊ុ​ល ដា​រ៉ា នៅ​តែ​ដើរ​ចូល​វាយ​ទៅ​លើ ឈិ​ត ង៉ុយ ដដែល និង​កាន់តែ​សាហាវ​ជាង​មុន​ទៅ​ទៀត ប៉ុ​ន្តែ​កាន់តែ​ដើរ​ចូល​វាយ កាន់តែ​ត្រូវ សៀវ ង៉ុយ វាយ​ត្រូវ​កាន់តែ​ខ្លាំង​ជាង​មុន ទើប​ចប់​ការ​ប្រកួត ហ៊ុ​ល ដា​រ៉ា ត្រូវ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ឡើយ ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

លាស់ យី​ន និង​ជ័យ ប៊ុ​ន​សុង ជួប​គ្នា​លើក​នេះ ក៏​មិនធម្មតា​ប៉ុន្មា​ន​ដែរ ព្រោះ​អ្នក​ទាំង​២​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា មាន​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​ក្រាស់ឃ្មឹក​ពេញ​ខ្លួន​ដូច​គ្នា​ទៀត ។ នៅ​ទឹក​ទី​១ និង​ទី​២ កីឡាករ​ទាំង​២ មិន​ទាន់​បើក​ការ​វាយ​សម្រុក​រកគ្នា​ភ្លាម​ៗ​នោះ​ទេ ហាក់​មានការ​កោត​ញញើត​​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុ​ន្តែ​គ្រាន់តែ​ចូល​ដល់​ទឹក​ទី​៣​ភ្លាម លាស់ យី​ន បាន​បញ្ជូន​ស្នៀត​ជើង​ទាត់​សំដៅ​កញ្ចឹងក និង​កណ្តៀតក្អម ជ័យ ប៊ុ​ន​សុង យ៉ាង​ពេញទំហឹង​ក្នុង​បំណង​ផ្តួល​ឱ្យ​សន្លប់ ប៉ុន្តែ​ត្រូវ ជ័យ ប៊ុ​ន​សុង វាយ​ម៉ាត់​សង​វិញ​យ៉ាង​ចាស់ដៃ ។ ជ័យ ប៊ុ​ន​សុង ហាក់បីដូចជា​ចាញ់​ប្រៀប​កម្លាំង លាស់ យី​ន បន្តិច​នៅ​ពេល​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៤ និង​ទី​៥ ដែល​ជា​ឱកាស​សម្រាប់ លាស់ យី​ន វាយលុក​តាម​អំពើ​ចិត្ត ។ ទោះបី​យ៉ាងណា លាស់ យី​ន ដែល​មិនសូវ​មាន​ភាព​ស្ទាត់ជំនាញ​ខាង​ប្រើ​ស្នៀត​កែង និង​ជង្គង់​នោះ មិន​អាច​វាយ​គូប្រកួត​ឱ្យ​សន្លប់​ឡើយ បាន​ត្រឹមតែ​យកឈ្នះ​ពិន្ទុ ជ័យ ប៊ុ​ន​សុង ទាំង​លំបាក​បំផុត ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ៕