ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមកា​រងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កងមាស​នាំ​អំណោយ​ជូនប្រជា​ពល​រដ្ឋឃុំ​រាយ​ប៉ាយ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស បាន​ចុះ​សាកសួរ​សុខ​ទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន

ខេត្តកំពង់ចាម​៖ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស បាន​ចុះ​សាកសួរ​សុខ​ទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ក្នុងភូមិ​កន្លែង​រុន ភូមិ​បឹង​ទទា ភូមិ​ទួល​វិហារ និង​ភូមិ​ទួល​បី ឃុំ​រាយ​ប៉ាយ​ចំនួន​២១០​គ្រួសារ ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ព្រហ្ម​ឧត្តម​ទួល​បី  ។

អំណោយ​ដែល​លោក​មិន​ ឃិន នាំ​មក​​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​២១០​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​១៦​គីឡូក្រាម​,​ មី​១​កេស​,​ ទឹកត្រី​ពីរ​ដប​,​ ប្រេងឆា​១​ដប ​និង​បាន​ប្រគេន​ព្រះសង្ឃ​១០​អង្គ​នូវ​បច្ច័យ​មួយ​ចំនួន​។

សូម​រំលឹក​ផង​ដែរ​ថា លោក មិន ឃិ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស បាន​បំពេញ​ការ ងារ​មនុស្សធម៌​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទូ​ទាំង​ស្រុក​ដែល​មាន​១១​ឃុំ​ជា​ចំណុះ​រួម​មាន ឃុំ​ខ្ចៅ​២៧០គ្រួសារ​, ឃុំ​ព្រែក​កុយ​២០៥​គ្រួសារ​, ឃុំ​ពាមជីកង ឃុំ​អង្គរ​បាន ឃុំ​សូរ​គង ៣៤១​គ្រួសារ​, ឃុំ​ស្តៅ​២២០​គ្រួសារ​, ឃុំ​រកា​អា​២៧៥​គ្រ​សា​, ឃុំ​កង​តា​ណឹ​ង១៥០​ និង​ឃុំ​រាយ​ប៉ាយ​ចំនួន​២១០​គ្រួសារ ។ សរុប​ចំនួន​គ្រួសារ​ដែល​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស​មាន​ចំនួន​២.០៣០​គ្រួសារ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព