ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​BNI កម្ពុជា​ទៅសួរសុខទុក្ខ​និងនំាអំណោយ​ទៅប្រគល់ជូន​លោកតាព្រឹទ្ឋ​ចារ្យភិម្យ​ បា្រជ្ញ ឈួន

9 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ តំណាង​ក្រុមហ៊ុន ​CEO ​កម្ពុជា ​ដឹកនំាដោយលោក​ ឡុក សាមឌី ​និង លោក វ៉ា វីរៈ ​បានអញ្ជើញ​ទៅសួរសុខទុក្ខ​ និង នំា​អំណោយ​​ជាថវិកានិងអង្ករ​ ទៅប្រគល់ជូន​លោកតាព្រឹទ្ឋាចារ្យភិរម្យ​ បា្រជ្ញ ឈួន​ ដែលបាននិង​កំពុងមានជំងឺ​សម្រាក​នៅក្នុងភូមិ​សម៉​ក្រោម ​ឃុំខ្វាវ ​ស្រុកទ្រំាង ។

ខេត្តតាកែវ​ ៖ តំណាង​​BNI កម្ពុជា​ដឹកនំាដោយលោក​ ឡុក សាមឌី ​និង លោក វ៉ា វីរៈ ​បានអញ្ជើញ​ទៅសួរសុខទុក្ខ​ និង នំា​អំណោយ​​ជាថវិកានិងអង្ករ​ ទៅប្រគល់ជូន​លោកតាព្រឹទ្ឋាចារ្យភិរម្យ​ បា្រជ្ញ ឈួន​ ដែលបាននិង​កំពុងមានជំងឺ​សម្រាក​នៅក្នុងភូមិ​សម៉​ក្រោម ​ឃុំខ្វាវ ​ស្រុកទ្រំាង ។

លោក ឡុក សាមឌី ​បានឲ្យដឹងថា​ បន្ទាប់ពីឃើញ​គេហទំព័រ និង​កាសែតកោះសន្តិភាព ​បានចេញផ្សាយអំពី​រឿងរ៉ាវ​​របស់លោកតា​ព្រឹទ្ឋាចារ្យភិរម្យ​ បា្រជ្ញ ឈួន​ អ្នកដេញចាប៉ីដងវែង​ដ៍ល្បីល្បាញ​នៅកម្ពុជា ថាគាត់​ (ភិរម្យបា្រជ្ញ ឈួន)​ មានជំងឺដើរ​ទៅណាមិនរួច​ដោយ​ជំងឺ​ប្រចំាកាយនោះ​ លោកក៍បាន​ប្រមែប្រមូល​នូវថវិកាចុះមកសួរសុខទុក្ខ និង ប្រគល់ជូន​លោកតា​ដោយផ្ទាល់ ។

លោកបានបន្តថា​ អំណោយ​ឧបត្ថម្ភដល់​លោកតា បា្រជ្ញ ឈួន ​មានថវិកា៨២៥ដុល្លារ ​និង​ អង្ករ១០០គីឡូក្រាម ។

ក្នុងនាមសប្បុរស​ជន​​ទំាងអស់​ ​លោកសូមជូនពរ​ដល់លោកតា​ព្រឹទ្ឋាចារ្យភិរម្យ ​បា្រជ្ញ ឈួន ​ឲ្យបានឆាប់ជាពីជំងឺ​ ដើម្បី​ឲ្យលោកតា​អាច​បន្ត​​ជួយរក្សា​នូវ​ប្រពៃណី​ វប្បធ៌មខ្មែរជារៀង​រហូតតទៅ ។

ជាការឆ្លើយ​តបនាព្រឹកថ្ងៃទី២៣​ វិច្ឆិកា ​២០១៤នេះដែរ​ លោកតា​ព្រឹទ្ឋាចារ្យភិរម្យ ​បា្រជ្ញ ឈួន​ ក្នុងនាមក្រុមគ្រួសារ ​បានថ្លែងអំណរ​គុណ​​​យ៉ាងជ្រាលជ្រៅ​ដល់សប្បុរសជន​នានាតាមរយៈលោក​ ឡុង សាមឌី ​តំណាង​ BNI កម្ពុជា​ដែលបាន​អញ្ជើញមកសួរ​សុខ​​​ទុក្ខរូបលោក​ និងបានជូនពរសប្បុរសជន​ទំាងអស់​មានសុខភាពល្អ ​រកស៊ីមានបាន និងសម្រេចកិច្ចការ​អ្វីៗបានសម​ដូចបំណង​បា្រថ្នា​គ្រប់ៗគ្នា ៕