ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កាកបាទក្រហម ​អឌ្ឍចន្ទ​ក្រហម​​​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​លើក​ទី​១២

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សម្តេចចៅហ្វា​វាំង គង់ សំ​អុល អនុប្រធានអចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៤ បាន​បើក​សម័យប្រជុំ​ដំបូង​នៃ​គណៈកម្មការ និង​អនុ​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ី​អាគ្នេយ៍លើក​ទី​១២ ដែល​នឹង​ចាប់ផ្តើម​នា​ពេល​ខាង​មុខ​នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។

កិច្ចប្រជុំ​បាន​ដំណើរការ​លើ​របៀប​វី​រៈ​មួយ​ចំនួន ក្នុង​នោះ​មាន​ អំ​ណា​ន​សេចក្តីសម្រេចស្តី​ពី​ការ​ចាត់តាំងគណៈកម្មការ និង​អនុ​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ភូមិភាគ​អាស៊ី អាគ្នេយ៍​លើក​ទី​១២​។ ការ​ណែនាំ​ពី​តួនាទី ភារកិច្ច​គណៈកម្មការ និង​អនុ​គណៈកម្មការ និង​ការ​ពិ​ភា​គ្សា​លើ​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួនដើម្បី​ឱ្យ​​ការ​រៀបចំ​ទទួល​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ទទួល​ជោគជ័យ​ត្រ​ចេះ​ត្រចង់​។

លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជាបាន​អាន​សេចក្តីសម្រេច​ស្តី​ពី​ការ​តែងតាំង​គណៈកម្មការ និង​អនុ​គណៈកម្មការ​នីមួយ​ៗ ដើម្បី​បំពេញ​តួនាទីភារកិច្ច​របស់​ខ្លួនក្នុង​ការ​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ឱ្យ​បាន​ល្អ​។

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហមភូមិភាគ​អាស៊ី​អាគ្នេយ៍លើក​ទី​១២ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤-២៧ ​កុម្ភៈ ​​២០១៥ ដោយ​មាន​សមាគម​ជាតិ​នៃ​ប្រទេស​នីមួយ​ៗ ក្នុង​សមាគម​ជាតិ​អាស៊ី​អាគ្នេយ៍​(​អាស៊ាន​)​ចូលរួមរាប់​ទាំង​ប្រទេស​កម្ពុជា​ផង​។

សម្តេចចៅហ្វា​វាំង គង់ សំ​អុល ប្រធាន​អង្គប្រជុំ​បាន​សំណូមពរ​អោយ​គណៈកម្មការ និង​អនុ​គណៈកម្មការ​នីមួយ​ៗ​ដែល​បាន​តែងតាំង​ហើយ ត្រូវធ្វើ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​មុខមាត់​របស់​កាកបាទក្រហមកម្ពុជា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ី​អាគ្នេយ៍​លើក​ទី​១២៕​