ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lim Yong Kyu ក្លាយជា​ជើងឯក GLF Open ខណៈ​ប៊ុ​ន កេ​ន្នី ធ្លាក់​តាំងពី​ជុំ​ទី​1 ព្រឹត្តិការណ៍ ITF Men’ Future 2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដែល​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា GLF Open ដែល​ជា​ព្រឹត្តិការណ៍​ទី​១ នៃ​កម្មវិធី ITF Men’ Futures លើក​ទី​៤ ប្រចាំឆ្នាំ​២០១៤ កីឡាករ​កូរ៉េ Lim Yong Kyu បាន​ក្លាយជា​ជើងឯក បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ឥណ្ឌា Singh Karunuday នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២២

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដែល​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា GLF Open ដែល​ជា​ព្រឹត្តិការណ៍​ទី​១ នៃ​កម្មវិធី ITF Men’ Futures លើក​ទី​៤ ប្រចាំឆ្នាំ​២០១៤ កីឡាករ​កូរ៉េ Lim Yong Kyu បាន​ក្លាយជា​ជើងឯក បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ឥណ្ឌា Singh Karunuday នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡា​វាយ​កូន​បាល់​កម្ពុជា ។ ចំណែក​កីឡាករ​កម្ពុជា ប៊ុ​ន កេ​ន្នី បាន​ធ្លាក់​តាំងពី​ជុំ​ទី​១​ម្ល៉េះ ដោយ​ប្រកួត​ចាញ់​កីឡាករ​កូរ៉េ Kang Byung-Kook ក្នុង​លទ្ធផល​៤-៦, ៧-៦ និង​៥-៧ ។

មុន​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​កូរ៉េ Lim Yong Kyu និង​កីឡាករ​ឥណ្ឌា Singh Karunuday លេង​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​បាន​ឡើង​មក​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ កីឡាករ​កូរ៉េ Lim Yong Kyu បាន​យកឈ្នះ​ក្នុង​លទ្ធផល​៤-៦, ៦-៣ និង​៦-២ ក្លាយជា​ជើងឯក​វិញ្ញាសា​ឯកត្តជន​ព្រឹត្តិការណ៍​ទី​១ GLF Open នៃ​កម្មវិធី ITF Men’ Future ប្រចាំឆ្នាំ​២០១៤ ។

គួរ​បញ្ជាក់​ថា រដូវ​កាល​នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Men’ Future លើក​ទី​៤​នេះ គឺ​បែងចែក​ជា​៣​ដំណាក់កាល និង​មានឈ្មោះ​ខុស​ៗ​គ្នា គឺ​ព្រឹត្តិការណ៍​ទី​១ មានឈ្មោះ GLF Open ដែល​ទើប​បញ្ចប់​នេះ ព្រឹត្តិការណ៍​ទី​២ មានឈ្មោះ GLF ចម ប្រសិទ្ធ Open ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា និង​ព្រឹត្តិការណ៍​ទី​៣ មានឈ្មោះ​ថា GLF Tep Khunnah Open ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១៤ ខាង​មុខ ៕