ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លន់ លឹម​ថៃ ៖ សូម​ឲ្យ​ថៅកែ​រោង​ច្រប​ង្កើ​ត​ស្នាមញញឹម​ឲ្យ​បាន​ច្រើន​ជាមួយ​កម្មករ​-​កម្មការិនី

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ កម្មករ​-​កម្មការិនីប្រមាណ​ជិត​៣.០០០​នាក់បំរើ​ការងារនៅ​​រោងចក្រ​ស្បែក​ជើង​ជូ ហួយ ស្ថិត​ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ កាល​ពី​​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ បាន​រៀបចំ​ពិធី​សំណេះសំណាល​មួយដើម្បី​បង្កើត​នូវ​ភាព​កក់ក្តៅ​ ក្រោម​អធិបតីភាព​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​ និង​លោក​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត

ខេត្តកំពង់ចាម ​៖ កម្មករ​-​កម្មការិនីប្រមាណ​ជិត​៣.០០០​នាក់បំរើ​ការងារនៅ​​រោងចក្រ​ស្បែក​ជើង​ជូ ហួយ ស្ថិត​ក្នុង​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ កាល​ពី​​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ បាន​រៀបចំ​ពិធី​សំណេះសំណាល​មួយដើម្បី​បង្កើត​នូវ​ភាព​កក់ក្តៅ​ ក្រោម​អធិបតីភាព​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​ និង​លោក​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​អមដំណើរ​ដោយ​អភិបាលរង​ខេត្តជា​ច្រើនរូប និង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ ។

ក្នុង​ពិធី​សំណេះ​សំណាល​នោះ លោក​លន់ លឹម​ថៃ​ បាន​សំណូម​ពរ​ឱ្យ​កម្មករ កម្មការិនី​ទាំង​អស់​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ កុំ​ឱ្យ​ជឿ​តាម​ការ​ញុះ​ញង់​របស់​ជន​អគតិ​មួយ​ចំនួន​ ព្រោះ​ថា ប្រាក់​ខែ​គោល​នៅ​ក្នុង​ឆ្នាំ​២០១៥ទទួល​បាន​១២៨​ដុល្លារ ក្នុង​មួយ​ខែ​ មិន​ទាន់​គិត​ពី​ប្រាក់​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ និងប្រាក់​រង្វាន់​ទេ បើ​បូក​រួម​ទៅ​នឹង​បាន​ពី២២៥​ដុល្លារទៅ​២៥០​ដុល្លារហើយ។

លោកអភិ​បាល​ខេត្ត​បានមាន​ប្រសាសន៍​ទៀត​ថា សូម​កម្មករ​ទាំង​អស់​កុំ​ធ្វើ​បាតុ​កម្ម​ បើ​ថៅ​កែ​វិល​ត្រឡប់​ទៅ​បរទេស​វិញ​នោះ​ប្រៀប​បាន​នឹង​យើង​វាយ​បំបែក​ឆ្នាំង​បាយ​របស់ខ្លួន​អ៊ីចឹង ។ លោក​ក៏​សំណូម​ពរ​ផង​ដែរ​ដល់​ថៅ​កែ​រោង​ចក្រ​ឱ្យ​បង្កើត​ស្នាម​ញញឹម​ឱ្យ​បាន​ច្រើន​ជាមួយ​កម្មករ​ កម្មការិនី និង​រៀប​ចំ​ពិធី​ជប់​លៀង​ពេល​ណា​មួយ លោក​នឹង​មក​ចូល​រួម​សប្បាយ​ដែរ​។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មកនេះ​កម្មករ​-​កម្មការិនី​រាប់​ពាន់​នាក់បាន​នាំ​គ្នា​ទាមទារ​នូវ​ល័ក្ខ​ខណ្ឌ​ការងារ​ពី​ថៅកែ​រោងចក្រ​ជា​ញឹកញាប់រហូត​ឈាន​ដល់​បិទផ្លូវ​ជាតិ​លេខ​៦បង្ក​ឲ្យ​កកស្ទះ​ចរាចរ​ណ៍ថែម​ទៀត មិន​តែ​ប៉ុណ្ណោះ​បាន​លើកគ្នា​មក​តវ៉ា​ដល់​មន្ទីរ​ការងារ​ខេត្ត ហើយ​ក្រោយ​ៗ​មក​មិន​ទទួល​បាន​ជោគជ័យនោះ​ក្រុម​បាតុករ​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​ និង​ដុត​បំផ្លាញ​​សំភារៈ​រោងចក្រ​បណ្តាល​ឲ្យ​រង​របួស​សមត្ថកិច្ចជិត​១០​នាក់  ។

ជាមួយ​នោះ​ជនសង្ស័យ​ចំនួន​១០​នាក់ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយមក​បាន​ដោះ​លែង​៥​នាក់​មក​វិញ ចំណែក​៥​នាក់ទៀត​កំពុង​តែ​បន្ត​ឃុំខ្លួនបណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស ហើយបច្ចុប្បន្នរោងចក្រ​មាន​សភាព​ស្ងប់ស្ងាត់មិន​មានការ​តវ៉ា​ទៀត​ទេ​៕

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព