ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ឪពុកមា​ចាប់រំលោ.ភ​ក្មួយ​ស្រី​សាច់ថ្លៃ​មិន​ទាន់​ពេញវ័យ

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ជា​ឪពុកមា ដែល​បាន​ចាប់រំលោ.ភ​ក្មួយ​ស្រី​សាច់ថ្លៃ​ជា​អនីតិជន​មាន​រយៈពេល​ជាង​១​ឆ្នាំ ទើប​បែកធ្លាយ គឺ​ត្រូវ​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នេះ ក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ចាប់​ឃាត់ ខ្លួន​មក​សាកសួរ​បាន​រយៈពេល​២​ថ្ងៃ​

ខេត្តក្រចេះ ៖ ជនសង្ស័យ​ជា​ឪពុកមា ដែល​បាន​ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​ជា​អនីតិជន​មាន​រយៈពេល​ជាង​១​ឆ្នាំ ទើប​បែកធ្លាយ គឺ​ត្រូវ​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នេះ ក្រោយ​ពី​កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ចាប់​ឃាត់ ខ្លួន​មក​សាកសួរ​បាន​រយៈពេល​២​ថ្ងៃ​រួច​មក​។

ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សេក ហាន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​មាន​វ័យ​១៤​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក រហូត​មាន​រយៈពេល​១​ឆ្នាំ ទើប​បែកធ្លាយ​។

ក្មេង​ស្រី​រង​គ្រោះជា​ក្មេង​កំព្រា​ឪពុក​ម្តាយ និង​បាន​មក​រស់នៅ​ជាមួយនឹង​គ្រួសារ​របស់ ជនសង្ស័យ​តាំងពី​តូច ដោយ​នាង​ជា​ក្មួយ​ស្រី​បង្កើត​របស់​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​។ តែ​ជន សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​តាំងពី​នាង​មាន​អាយុ​១៣​ឆ្នាំ ទើប​បែកធ្លាយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព