ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រដាប់​អាវុធ​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាលពី​ម៉ោ​ង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ វិ​ច្ឆ​កា ២០១៤​នៅ​ចំណុច​កែង​ផ្លូវ​២៥២ និង​៦៣ ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោយ​ពី​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាលពី​ម៉ោ​ង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ វិ​ច្ឆ​កា ២០១៤​នៅ​ចំណុច​កែង​ផ្លូវ​២៥២ និង​៦៣ ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោយ​ពី​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​កាបូបស្ពាយ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ​ស៊ឹ​ម ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ជន​នេះ​ធ្លាប់​ជាប់​ពន្ធនា​គារ​​ព្រៃ​.​ស​នៅ​ឆ្នាំ​២០០៥ រយៈពេល​២​ឆ្នាំ​ពី​បទ​លួច​ទ្រព្យសម្បត្តិ​) និង​ឈ្មោះ​ពឹ​ម សំបូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​.​ស នៅ​ឆ្នាំ​២០១៤ រយៈពេល​៨​ខែ​ពី​បទ​លួច​ម៉ូតូ​)​។

ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​សារភាព​ថា  ពួក​គេ​មាន​គំរោង​ចេញ​ធ្វើ​សកម្មភាព​ប្លន់ម៉ូ​តូ​តាម​ដង​វិ​ថី​នៅ​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​២២ វិ​ច្ឆ​កា នេះ ប៉ុ​ន្តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុល​ការ​ពី​បទ «​ប៉ុ​ន​ប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ៕