ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូ​ឡង់​សម្លា.ប់​ទា​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី

9 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថ្ងៃ​ទី​២៣ វិច្ឆិកា​ថា អាជ្ញាធរ​ហូ​ឡង់​បាន​សម្លា.ប់​ទា​ចំនួន​៨.០០០​ក្បាល​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​កំពុង​រាតត្បាត​ក្រោយ​ពី​មាន​ឆ្លង​នៅ​ក្នុង​កសិដ្ឋាន​សត្វ​ស្លាប​ចំនួន​៣​កន្លែង​តែ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថ្ងៃ​ទី​២៣ វិច្ឆិកា​ថា អាជ្ញាធរ​ហូ​ឡង់​បាន​សម្លាប់​ទា​ចំនួន​៨.០០០​ក្បាល​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា​កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​កំពុង​រាតត្បាត​ក្រោយ​ពី​មាន​ឆ្លង​នៅ​ក្នុង​កសិដ្ឋាន​សត្វ​ស្លាប​ចំនួន​៣​កន្លែង​តែ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ។

ការ​សម្លាប់​ទា​ចំនួន​៨.០០០​ក្បាល​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បា​នេ​ហ្វែ​ល​ភាគ​កណ្តាល​ប្រទេស ដោយ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​ការ​ទប់ស្កាត់​របស់​អាជ្ញាធរ​ហូ​ឡង់ ដើម្បី​ការពារ​ការ​រាតត្បាត​របស់​វីរុស H5N8 បន្ទាប់​ពី​ឃើញ​មានការ​រាតត្បាត​រួច​មក​ហើយ​ចំនួន​៣​ខេត្ត​ក្នុង​ចំណោម​១២​ខេត្ត​ទូ​ទាំង​ប្រទេស​ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ ។

បច្ចុប្បន្ន នៅ​ហូ​ឡង់​មានការ​សម្លាប់សត្វ​ស្លាប​គ្រប់​ប្រភេទ​ចំនួន​ជាង​២១១.០០០​ក្បាល ចាប់តាំងពី​ការ​រីក​រាលដាល​នៃ​វីរុស​ខាងលើ​កាលពី​ស​ប្តា​ហ៍​មុន ។ ចំនួន​សត្វ​ស្លាប​ដែល​ត្រូវ​សម្លាប់​នៅ​ពេល​នេះ​ចាត់​ទុក​ថា តិច​ជាង​កាលពី​ឆ្នាំ​២០០៣ ដែល​មាន​សត្វ​ស្លាប​ត្រូវ​សម្លាប់​រហូត​ដល់​ជាង​៣០​លាន​ក្បាល ។

ហូ​ឡង់​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​កសិកម្ម​ដ៏​ធំ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ​កសិផល​មាន​ច្រើន​ជាង​៧៩.០០០​លាន​អឺ​រូ​៉​នៅ​ឆ្នាំ​២០១៣​។ ក្រៅពី​នេះ​ហូ​ឡង់ គឺជា​អ្នក​នាំ​ចេញ «​ស៊ុតមាន់​-​ទា​» ដ៏​ធំ និង​ជា​អ្នក​នាំ​ចេញ​សាច់​បក្សី​លំដាប់​ទី​១ នៅ​សហគមន៍​អឺ​រុ​៉​ប (EU) ផង​ដែរ ៕