ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​តូច​ចិត្ត​មេ​ការ​បើក​​យកលុយប្រាក់ខែ​អស់​ ឡើង​ស្ពាន​ជ្រោយ​ចង្វារ​ប៉ង​​លោត​ទឹកសម្លា.ប់ខ្លួន​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើងលើ​ស្ពាន​ជ្រោយ​ចង្វារ​ប៉ុន​ប៉ង​​លោត​ទឹក​សម្លា.ប់​ខ្លួន​​​ តែ​ត្រូវ​ប៉ូលិស​ឃាត់​​នាំ​មក​​កាន់ស្នាក់​ការ​នគរ​បាល​ការ​ពារ​ស្ពាន​​​ដើម្បី​សួរ​នាំ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃ​ត្រង់​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ​ផ្នែក​ខាង​លិច​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ឡើងលើ​ស្ពាន​ជ្រោយ​ចង្វារ​ប៉ុន​ប៉ង​​លោត​ទឹក​សម្លាប់​ខ្លួន​​​ តែ​ត្រូវ​ប៉ូលិស​ឃាត់​​នាំ​មក​​កាន់ស្នាក់​ការ​នគរ​បាល​ការ​ពារ​ស្ពាន​​​ដើម្បី​សួរ​នាំ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃ​ត្រង់​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ​ផ្នែក​ខាង​លិច​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ។

បុរស​ដែល​គិត​ខ្លី​ប៉ង​សម្លាប់​ខ្លួន​ឈ្មោះ​ពៅ ជីវ័ន្ត អាយុ​១៦​ឆ្នាំ ជា​កម្មករ​សំណង់​ មាន​ទី​លំនៅ​ភូមិ​សំរោង​ ឃុំ​កំពង់​ថ្ម ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ខាង​លើ​ដើរ​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ​ពី​កើត​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​កំផែង​ខាង​លិច​ជន​រង​គ្រោះ​បាន​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​ហើយ​ផ្លោះ​ទៅ​ឈរ​ខាង​ក្រៅ​បង្កាន់​ដៃ​ស្ពាន​បម្រុង​លោត​សម្លាប់ខ្លួន​ តែ​ត្រូវ​សមត្ថ​កិច្ច​ការ​ពារ​ស្ពាន​ឃើញ​ទាន់​ក៏​ឃាត់​លួង​លោម​នាំ​មក​ស្នាក់​ការ​នគរ​បាល​ការ​ពារ​ស្ពាន​ដើម្បី​សាក​សួរ។

សមត្ថ​កិច្ចបាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បុរស​ខាង​លើ​គិត​ខ្លីប៉ុន​ប៉ង​លោត​ទឹក​សម្លាប់ខ្លួន​ដោយ​សារ​តូច​ចិត្ត និង​ខឹង​មេការ​សំណង់​​​បើក​យក​លុយ​ប្រាក់​ខែ​របស់​គេចំនួន​៣០​ម៉ឺន​រៀល​​យក​ទៅ​បាត់​អស់​។ មេ​ការ​សំណង់​នោះត្រូវ​កម្មក​សំណង់​ខាង​លើ​ប្រាប់​ឱ្យ​ដឹង​ថា ​ឈ្មោះ​ធុច ថុន ជា​អ្នក​ស្គាល់​គ្នា​​ដែល​បាន​នាំ​​រូប​គេ​មក​ធ្វើ​ការ​ងារ​សំណង់​ជាមួយ​ទើប​បាន​ជាង​១ខែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​សាក​សួរ​រួច​ សមត្ថ​កិច្ច​បាន​ឱ្យ​សោ​ហ៊ុយ​ខ្លះ​ទៅ​ជន​រង​គ្រោះ និង​នាំ​ទៅ​ជិះ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព