ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ឱ្យ​ឥណ្ឌា​ខ្ចី​350​លាន​ដុល្លារ​អភិវឌ្ឍន៍​បណ្តាញ​ផ្លូវ​ក្នុងស្រុក

9 ឆ្នាំ មុន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អនុម័ត​នូវ​ឥណទាន​ចំនួន​៣៥០​លាន​ដុល្លារ​ដល់​ប្រទេស​ឥ​ណ្ឌ សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ផ្លូវ​ក្នុង​រដ្ឋ Madhya Pradesh ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អនុម័ត​នូវ​ឥណទាន​ចំនួន​៣៥០​លាន​ដុល្លារ​ដល់​ប្រទេស​ឥ​ណ្ឌ សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ផ្លូវ​ក្នុង​រដ្ឋ Madhya Pradesh ។

លោក Ravi Peri អ្នកឯកទេស​ផ្នែក​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា Madhya Pradesh ជា​រដ្ឋ​ធំ​ជាងគេ​បំផុត​ទី​២​របស់​ប្រទេស​ឥណ្ឌា ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម និង​តំបន់​ផលិតកម្ម​កសិកម្ម ដូចនេះ​ប្រសិទ្ធភាព និង​សុវត្ថិភាព​បណ្តាញ​ផ្លូវ គឺជា​កត្តា​សំខាន់​ចំពោះ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​របស់​ប្រជាជន ។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ឥណទាន​ទី​១​របស់ ADB ក្នុង​វិស័យ​ផ្លូវថ្នល់​ក្នុងស្រុក ក្នុង​ប្រទេស​ឥណ្ឌា ហើយ​វា​នឹង​មាន​ទិស​ដៅ​ទៅ​លើ​ផ្នែក​ដែល​ទុក​ចោល​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដែល​ជា​បណ្តាញ​ផ្លូវ​ស្នូល​រវាងផ្លូវ​ជនបទ និង​ផ្លូវជាតិ​ក្នុង​រដ្ឋ​នោះ ។ ដោយ​ផ្នែក​តាម​គម្រោងការ​ប្រតិបត្តិការ​ធ្វើ​ឱ្យ​ជឿនលឿន​នេះ គឺ​លើ​កំណាត់​ផ្លូវ​ប្រមាណ​ជា​១.៦០០​គីឡូ​មែ​៉​ត្រ ។

ទោះជា​យ៉ាងណា ឥណទាន​របស់ ADB នឹង​គ្របដណ្តប់​៧០% នៃ​គម្រោង​សរុប​ដែល​មាន​ទឹកប្រាក់​៥០០​លាន​ដុល្លារ ដែល​មានការ​ចូលរួម​ជាមួយនឹងរ​ដ្នា​ភិ​បាល​សាមី​ដែល​ផ្តល់​នូវ​ទឹកប្រាក់​១៥០​លាន​ដុល្លារ ។ ជាង​នេះ​ទៅ​ទៀត​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​ខែមេសា ឆ្នាំ​២០១៨ ៕