ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម Man Utd រក​ឃើញ​ជ័យជម្នះ​ក្រៅ​ផ្ទះ​លើក​ដំបូង​ក្នុង​រដូវ​កាល​ថ្មី

9 ឆ្នាំ មុន

បន្ទាប់​ពី​រក​មិន​បាន​ជ័យជម្នះ​ទាល់តែ​សោះ​៥​ប្រកួត​ក្រៅ​ទឹកដី​កន្លង​មក ទីបំផុត​ក្លិប​បិសាច​ក្រហម Man Utd បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​រក​ឃើញ​ជ័យជម្នះ​លើក​ដំបូង នៅ​ក្រៅ​ផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​ផ្តួល​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល 2-1 ។

ក្លិប​កាំភ្លើង​ធំ Arsenal ចាប់ផ្តើម​ប្រកួត​៣០​នាទី​ដំបូង​ជាមួយនឹង​ទម្រង់​លេង​បាន​ល្អ​ជាង​ក្លិប Man Utd ហើយ​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បានជា​ច្រើន​គ្រាប់ តែ​ត្រូវ​បាន​សង្គ្រោះ​ដោយ​កីឡាករ​ចាំទី ដេ​វី​ដ ឌឺ​គៀ ធ្វើ​ឱ្យ​លទ្ធផល​ចប់​ការ​ប្រកួត​តង់​ទី​១ គឺ​ស្មើ 0-0 ។

ចូល​មក​ដល់​តង់​ទី​២ ក្លិប​បិសាច​ក្រហម Man Utd បាន​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី វាយ​សង្គ្រប់​ទៅ​លើ​ក្លិប​កាំភ្លើង​ធំ Arsenal យ៉ាង​ខ្លាំង ។ ហើយ​ជា​លទ្ធផល​នៅ​នាទី​៥៦​កីឡាករ​ខ្សែការពារ G Kibbs បាន​នាំ​សំណាង​ឱ្យ​ក្លិប Man Utd ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ខ្លួនឯង​ធ្វើ​ឱ្យ​ក្លិប Man Utd មានឱកាស​នាំមុខ 1-0 ។ បន្ថែម​ពី​នេះ​ទៀត​នៅ​នាទី​៨៥ កីឡាករ រ៉ូ​នី ស៊ុត​បាល់​បាន​១​គ្រាប់​ទៀត​នាំមុខ 2-0 ។ ទោះជា​យ៉ាងណា​ក្តី នៅ​នាទី​៩០​បូក​៥​កីឡាករ​ខ្សែបម្រើ Giroud រក​គ្រាប់​បាន​១​គ្រាប់ តាម​ពីក្រោយ Man Utd ហើយ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​គឺ Man Utd ឈ្នះ 2-1 ។