ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​បី​នាក់ ពី​បទ​លាក់​ទុក​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ពួនស្ទាក់​ចាប់​បាន​ជនសង្ស័យ​បី​នាក់ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ចេញពី​ផ្លូវ​មុន្នី​រ៉េ​ត​ហួស​ក្លិប​ឌឹ​ម៉ូ​ន ប្រហែល​៣០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៣ វិ​ច្ឆ​កា ២០១៤ បន្ទាប់

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ពួនស្ទាក់​ចាប់​បាន​ជនសង្ស័យ​បី​នាក់ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ចេញពី​ផ្លូវ​មុន្នី​រ៉េ​ត​ហួស​ក្លិប​ឌឹ​ម៉ូ​ន ប្រហែល​៣០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៣ វិ​ច្ឆ​កា ២០១៤ បន្ទាប់​ពី​ពួក​គេ​ទាំង​បី​នាក់ ជីះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា អ៊ែ​រ​ប្លែក ដោយ​មាន​លាក់​នូវ​ពូថៅ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​ច្រើន​ដាវ​ក្នុង​កែបម៉ូតូ ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្នោះ​ហឿ ហ៊ុយ អាយុ​២៥​ឆ្នាំ ភេទ​ប្រុស ទីលំនៅ​ភូមិ​ប៉ឹ​ល​ពី ស្រុក​ក្រូចឆ្មារ ខេត្តកំពុងចាម ២-​ឈ្មោះ​រ៉ា រិ​ទ្ធិ អាយុ​១៩​ឆ្នាំ​ទីលំនៅ​ភូមិ​វិហារ​ខ្ពស់ ស្រុក​ឧត្ដុង្គ ខេត្តកំពុងស្ពឺ និង​៣-​ឈ្មោះ​ម៉​ង ភាព អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ ត្រពាំង​ចាន់ ស្រុក​ក្រចាប់​ខេត្តកំពុងឆ្នាំង​។

មុន​នឹង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ គឺ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ធម្មតា លុះ​មក​ដល់​វេលា​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​បី​នាក់ ជិះ​ម៉ូតូឌុប​គ្នា​គួរ​ឱ្យ​សង្ស័យ​ក៏​ស្រែក ហៅ​ឱ្យ​ឈប់ ហើយ​ធ្វើការ​ឆែកឆេរ​ក៏​រក​ឃើញ​ពូថៅ ដាវ​សាំ​ម៉ូ​រ៉ៃ និង​សម្ភារ​ក្នុង​ការ​ត្រៀម​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ទៀត ទើប​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​តែ​ម្តង​។

ក្នុង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម ពូថៅ​មួយ និង​ដប​ស្រា​សាច់ដុំ​៣​ដប ដែល​ដាក់​ទឹក​កន្លះ​ៗ នៅ​ក្នុង​កែបម៉ូតូ​។

ក្រោយ​ឃាត់ខ្លួន​ភ្លាម​ៗ ជនសង្ស័យ​ទាំង​បី​នាក់ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕