ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ​ សម្តេច​តេជោ​ ហ៊ុន សែន​ នឹងអញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំកំពូល ​CLV ​លើកទី៨ ​នៅទីក្រុងវៀងច័ន្ទ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​តាមការអញ្ជើញ​របស់លោក​ ថងស៊ីង ថំាម៉ាវង់ ​នាយករដ្ឋមន្រ្តី​​នៃសាធារណរដ្ឋ​​ប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ​ សម្តេច​អគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​នាយរដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នឹងដឹកនំា​គណៈប្រតិភូ​

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​តាមការអញ្ជើញ​របស់លោក​ ថងស៊ីង ថំាម៉ាវង់ ​នាយករដ្ឋមន្រ្តី​​នៃសាធារណរដ្ឋ​​ប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ​ សម្តេច​អគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​នាយរដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នឹងដឹកនំា​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អាណត្តិទី៥ ​អញ្ជើញទៅចូលរួម​កិច្ចប្រជុំកំពូលកម្ពុជា ​ឡាវ ​វៀតណាម​ (CLV) ​លើកទី៨ ​ដែលនឹង​ប្រព្រឹត្តទៅ​ពីថ្ងៃទី២៤ ​ដល់ថ្ងៃទី២៥​ វិច្ឆិកា ​២០១៤ ​នៅទីក្រុងវៀងច័ន្ទ ។

គណៈប្រតិភូ​អមដំណើរ​សម្តេចតេជោ​ ហ៊ុន សែន​ ដែលនឹងចាកចេញ​ពីកម្ពុជានៅ​ម៉ោង៣រសៀលថ្ងៃទី២៣​ វិច្ឆិកា ​២០១៤​នេះរួមមាន៖ លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​, លោក ត្រាំ អ៊ីវតឹក​ រដ្ឋមន្រ្តីក្រសួង​សាធារណការ និង ​ដឹកជញ្ជូន , លោកបណ្ឌិត ​ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន​ និង កីឡា ​និង ​សមាជិកដទៃទៀត​នៃរាជរដ្ឋាភិបាល ។

បើតាមសេចក្តី​ជូនព័ត៌មាន​របស់ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​របស់ប្រទេស​កម្ពុជា ​ចុះថ្ងៃទី១៧​ វិច្ឆិកា ​២០១៤ បានឲ្យ​​ដឹងថា​ កិច្ចប្រជុំកំពូល​ខាងលើនេះ ​នឹងពិនិត្យឡើងវិញ​នូវសមិទ្ឋផល​នៃកិច្ចប្រជុំកំពូល ​CLV ​លើកទី៧ ​និង កំណត់​ទិសដៅ​អនាគត​ ដើម្បីធ្វើការអភិវឌ្ឍ​បន្ថែមទៀត​តំបន់ត្រីកោណ​នៃប្រទេសទំាងបី ។

សេចក្តីប្រកាសរួម​នៃកិច្ចប្រជុំកំពូល​ CLV ​លើកទី៨ ​ស្តីពីតំបន់អភិវឌ្ឍន៍​ត្រីកោណ​ នឹងត្រូវបាន​ចុះហត្ថលេខា​នៅចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូលនេះ ​។

សេចក្តីជូនព័ត៌មាន​ដដែលបានបញ្ជាក់ទៀតថា​ ក្រៅពីចូលរួម​កិច្ចប្រជុំកំពូលនេះ​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នឹង​ចូលជួប​សម្តែង​ការគួរសមជាមួយ ​លោក ជុំម៉ាលី ​សាយ៉ាសន ​ប្រធានាធិបតី​នៃសធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជា​មានិត​​ឡាវ​ផងដែរ ៕