ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ស្រុក​លើក​ដែក និង​កៀន​ស្វាយ​សហការ​គ្នា​ចាប់ចោរ​លួច​ម៉ូតូបាន​ម្នាក់​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​លើក​ដែកសហការ​ជាមួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ រួម​ទាំង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ដេញ​ព័ទ្ធ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នេះ​នៅ​ចំណុច​​ស្រះ​ទឹក​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​ក្រោយ​សាលា​ឃុំ​គគីរ​ធំ ភូមិ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​លើក​ដែកសហការ​ជាមួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ រួម​ទាំង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ដេញ​ព័ទ្ធ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤ នេះ​នៅ​ចំណុច​​ស្រះ​ទឹក​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​ក្រោយ​សាលា​ឃុំ​គគីរ​ធំ ភូមិ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​ បន្ទាប់​ពី​ជន​សង្ស័យ​លួច​ម៉ូតូ​គេ​ពីផ្សារ​អ្នក​លឿង​ខាង​លិច​ ហើយ​ព្យាយាម​ជិះ​គេច​ខ្លួន។

សមត្ថ​កិច្ច​ស្រុក​កៀន​ស្វាយ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​វ៉ាន់ សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ស្លា ភូមិ​ព្រៃ​ញៃ ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង​ បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ម៉ាក​​ស្មាស់​ ស៊េរី​២០០៥ ពាក់​ស្លាក​លេខកណ្តាល​១C៩៧៩៨ ជា​កម្ម​សិទ្ធិ​របស់​​ឈ្មោះសំ ផាន់​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះពុំ ចិន្តា អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ​។

ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​នេះ ខណៈ​ម្ចាស់​រវល់​ចូល​ផ្សារ​ ហើយ​ទុក​ម៉ូតូ​នៅ​ខាង​ក្រៅ​។

បច្ចុប្បន្ន​ជន​សង្ស័យ និង​ម៉ូតូត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​គគីរ​ធំ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕