ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​ជា ស៊ីម ចុះ​ពិនិត្យ ព្យាបាល​ និង​ចែក​ថ្នាំ​ជូន​ពលរដ្ឋ​សង្កាត់​កោះ​ដាច់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​បាន​ចុះ​ពិនិត្យ​ ព្យាបាល​ វះ​កាត់ និង​ចែក​ថ្នាំ​ជូន​ប្រជាពល​រដ្ឋ​ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វា​រ។

ពិធី​នេះ​រៀប​ចំ​ឡើង​នៅ​ក្នុង​វិទ្យា​ល័យ​ប៊ុន រ៉ា​នី ហ៊ុន សែន កោះ​ដាច់ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ុំ សារិទ្ធ​ អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ជ្រោយ​ចង្វារ និង​លោក​ឃ្លាំង​ ហួត ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​កោះ​ដាច់​​។

​ការ​ចុះ​ពិនិត្យ ព្យាបាល​នេះ​មាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័​គ្រ​ចិត្ត​ប្រមាណ​៥០០​នាក់​ ក្នុង​នោះ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​កុមារ ជំងឺ​ភ្នែក ច្រមុះ​ បំពង់​.ក​ ត្រចៀក ​ព្រម​ទាំងធ្វើ​ការ​វះ​កាត់​ និង​ចែក​ថ្នាំ​​​ទៀតផង ក្រៅ​ពី​នោះ​ក៏​មាន​រទេះ​រុញ​សម្រាប់​​ចែក​ជូន​ជន​ពិការ​ផង​ដែរ​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព