ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​១​គ្រាប់​របួស​និស្សិត​ពេទ្យ​ម្នាក់​ប្លន់​យក​ម៉ូតូ MSX

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​ជា​និស្សិត​ពេទ្យ​ម្នាក់​​​ត្រូវ​ជន​សង្ស័យ​២​នាក់​វាយ​មួយ​ស្វាយ​កាំ​ភ្លើង​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ MSX ធ្វើ​ឱ្យ​រាល​កៃកាំ​ភ្លើង​ផ្ទុះ​រងរ​បួស​​​ ។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទីយប់​ថ្ងៃ​ទី​២១ ​វិច្ឆិកា នៅ​មុខ​ផ្ទះ​ជួល​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​រង​របួស​មានឈ្មោះ ស មុនី​ភ​ត្ត្រា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​និស្សិត​ពេទ្យឆ្មប ស្នាក់​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ របួស​បញ្ឆិត​ស្មា​ខាងស្តាំ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿ​ន ចិន្តា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ឈឿ​ន ចិន្តា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ជិះ​ម៉ូតូ MSX ពណ៌​ស អត់​ស្លាក​លេខ ជា​ម៉ូតូ​ទើបនឹង​ទិញ​ធ្វើ​ស្លាក​លេខ​មិន​ទាន់​បាន​ផងដឹក​មិត្ត​ភ​ក្កិ ស មុនី​ភ​ត្ត្រា ពី​ម្តុំ​មុខ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ទៅ​ផ្ទះ​របស់​នាង​ស្នាក់​នៅ ខណៈ​ពេល​ជិះ​ឌុ​បគ្នា​ទៅ​ដល់​ផ្ទះ​ហើយ​ នាង​អត់​មាន​សោ​ចូល​ផ្ទះ​ដោយសារ ​បង​របស់​នាង​ចេញ​ទៅ​ក្រៅ ។ បន្ទាប់​មក​នាង​ក៏​ទូរស័ព្ទ​សួរ​បង​នៅ​ម្តុំ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ក៏​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ទៅ​យក​កូនសោ​ផ្ទះ​ពី​បង ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បានដឹង​ថា ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​នាងតាំងពី​ពេល​ណា​មក​ទេ ទាល់តែ​មក​ដល់​មុខ​ផ្ទះ​បម្រុង​នឹង​ចាក់សោ​ផ្ទះ​ស្រាប់តែ​ជនសង្ស័យ២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង ជិះ​មក​ដល់​បាន​ដក​កាំភ្លើង​វាយឈ្មោះ ស មុនី​ភ​ត្ត្រា មួយ​ស្វាយ​កាំភ្លើង ស្រាប់តែ​កាំភ្លើង​រាលកៃ​ផ្ទុះ​មួយ​គ្រាប់​ចំបញ្ឆិត​ស្មា​ខាងស្តាំ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ជនសង្ស័យ​បាន​​យក​ម៉ូតូ​ជិះទៅ​បាត់ ចំណែក​ម្ចាស់​ម៉ូតូ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​របួស​ត្រូវ​បាន​មិត្ត​ភ​ក្កិ​ និង​អ្នក​ជិតខាង​បញ្ជូន​ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព