ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​បុករថយន្ត​ក្រុមហ៊ុនស្រាបៀរ​ឯកជនមួយចំពីមុខ​ របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ អ្នកបើកបរ​រថយន្តក្រុមហ៊ុន​ស្រាបៀរឯកជន​មួយបានរងរបួសធ្ងន់ធ្ងរ​កៀបជាប់​ក្នុងរថយន្ត​ដោយសារ​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​បុករថយន្តជនរងគ្រោះ​ចំពីមុខពេញទំហឹង ។

ខេត្តកំពង់ស្ពឺ​ ៖ អ្នកបើកបរ​រថយន្តក្រុមហ៊ុន​ស្រាបៀរឯកជន​មួយបានរងរបួសធ្ងន់ធ្ងរ​កៀបជាប់​ក្នុងរថយន្ត​ដោយសារ​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​បុករថយន្តជនរងគ្រោះ​ចំពីមុខពេញទំហឹង ។

ឧបទ្ទវហេតុនេះ​ បានកើតឡើង​នៅម៉ោង៨ព្រឹកថ្ងៃទី២៣​ វិច្ឆិកា​ ២០១៤ ​នៅតាមបណ្តោយផ្លូវជាតិ​លេខ៤ ​ក្នុងភូមិអន្លង់គង់ ​ឃុំត្រពំាង​កង​ ស្រុកសំរោងទង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ច​និងសាក្សីបញ្ជាក់ឲ្យដឹងថា ​មុនពេលកើតហេតុ ​គេឃើញរថយន្ត​កុងតឺន័រ បើកក្នុង​ទិសដៅពីកើតទៅលិច​ លុះមកដល់​ចំណុចកើតហេតុ​បានគេចម៉ូតូ​មួយគ្រឿង​ ក៍រំលោភចូល​ទៅផ្លូវម្ខាងទៀត បណ្តាល​​​ឲ្យបុករថយន្ត​ក្រុមហ៊ុនស្រាបៀេរ​ឯកជនមួយ​ដែលកំពុងបើកបរក្នុងទិសដៅ​ពីលិចទៅកើត​ចំពី​មុខពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​បើរបរឈ្មោះ​ ជុំ ចាន់រស្មី ​ជាប្រធាន​ផ្នែកលក់​របស់ក្រុមហ៊ុន​ស្រាបៀរ កៀបជាប់ក្នុង​រថយន្ត​របួសធ្ងន់ធ្ងរ​តែម្តង ចំណែក​អ្នកបើក​រថយន្ត​​កុងតឺន័រ​រត់គេចខ្លួនបាត់។

រថយន្ត​បង្កម៉ាកនីសាន់​ ព៌ណឈាមជ្រូក ​ពាក់ស្លាកលេខភ្នំពេញ ​2A2851 ​បើកបរដោយឈ្មោះ​ ចាន់ សុភ័ក្ត្រ​ អាយុ២៥ឆ្នាំ ​រីឯរថយន្ត​ក្រុមហ៊ុនស្រាបៀរ​ម៉ាកហ៊ីយ៉ាន់ដាយ​ ព៌ណក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ ​2N 5439 ។

នៅពេលនេះ​  សមត្ថកិច្ច​កំពុងស្ទូចរថយន្ត​ និងនំាយករថយន្តកុងតឺន័រ ​មករក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកសំរោងទង​ រង់​ចំា​ដោះស្រាយ​តាមច្បាប់ ​ចំណែកអ្នករបួសធ្ងន់​បានត្រូវបញ្ជូនមក​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ៕