ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកចែកចា​យថ្នាំញៀនយ៉ាង​សកម្មនៅ​សាលាវិទ្យល័យ​ក្រុងកំពង់ឆ្នាំង​បាន​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​ជាអ្នក​ជួញដូរ​ថ្នាំញៀន​យ៉ាង​សកម្ម​ម្នាក់​​ត្រូវបាន​កម្លាំង​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង ធ្វើកា​រ​ចាប់​ឃាត់ខ្លួន​ នៅវេលា​ម៉ោង​៤និង២០​នាទីរសៀល​ ថ្ងៃទី២១ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤ ​ជាមួយ​និងថ្នាំ​ញៀនជាច្រើន​កញ្ចប់ ​ខណៈ ​ដែលជន​សង្ស័យ​ខាងលើនេះ​អង្គុយលើ​ម៉ូតូមុខ​សាលា​វិទ្យា​ល័យ​ក្រុងកំពង់​ឆ្នាំង​ដើម្បីធ្វើ​សកម្មភា​ពចែកចាយ​នៅទីនោះ ​។

លោក​ ម៉ា យន់ ​នាយនគរ​បាលព្រហ្ម​ទ​ណ្ឌក្រុង​កំពង់ឆ្នាំង​ បាន​និយាយ​ឱ្យ​ដឹងថា​ ជនសង្ស័យ​ចែក​ចាយថ្នាំ​ញៀន​រូបនោះ​មានឈ្មោះ​ សោម ​សីហា ​អាយុ៣១ឆ្នាំ ​មានទី​លំនៅ ​ភូមិត្រពាំង​បី ស​ង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​។ ​លោកបាន​បន្តថា​ មុនពេល​ឈាន​ដល់ការ​ឃាត់ខ្លួនជ​នសង្ស័យ​ខាងលើ​នេះ​​មានសេច​ក្តីរាយការណ៍​ថា​ មានការចែក​ចាយថ្នាំ​ញៀន ​នៅសាលា​វិទ្យាល័យ​ក្រុងកំពង់​ឆ្នាំង ជា​រៀង​រាល់ថ្ងៃ ឱ្យ​សិស្សសាលា​ខាង​នេះ ។ ​ពេលនោះ​លោកបាន​ទទួលបញ្ជា​ពីលោក​អធិការនគរ​បាល​​ក្រុងឱ្យ​បន្លំខ្លួន​ទៅឃ្លាំមើល​នៅទីនោះ ​ដោយ​មានគ្នាចំនួន​៣នាក់​ ស្លៀក​ពាក់ស៊ីវិល​ ។ ​ពេល​ដែល​ឃ្លាំ​មើល​នោះ ​ក៏ឃើញ​ជនប្លែក​មុខម្នាក់​ ជិៈ​ម៉ូតូម៉ាក​ស៊ុយ​ស៊ូ​គីស្មាស់រីវ៉ូ ពណ៌​ខ្មៅ ​គ្មានស្លាក​លេខមួយ​គ្រឿង ​មកឈប់​មុខសាលា​វិទ្យល័យ​ ក្រុងកំពង់​ឆ្នាំង ​ហើយបានអ​ង្គុយ​លើម៉ូតូ​ផឹកទឹក​គោជល់​​មួយកំប៉ុង​ ។ ​ដោយ​មានការ​សង្ស័យ ​មន្ត្រីនគរ​បាលរបស់​លោក​បានទៅ​សួរនាំ និង​ឆែក​ឃើញ​គ្រឿង​ញៀន​​លាក់​ក្នុង​ខ្សែក្រវ៉ាត់​ទើបចា​ប់ឃាត់ខ្លួន​យកមក​កាន់អធិការ​នគរបាល​ក្រុង​តែម្តង ​។​

លោក​បានបន្តថា​ ពេល​យកមកកា​ន់អធិការ​នគរបាល​ ក៏មាន​​ការអញ្ជើញចូលរួម​ត្រួតពិនិ​ត្យពី​លោក ព្រះរាជ​អជ្ញារង​អមសាលា​ដំបូងខេត្តផ​ងដែរ ​ដោយ​បានឆែក​ឆេរពិនិត្យ​រកឃើញ​វត្ថុតាង​ មាន​ថ្នាំ ​ញៀន​ម៉ាទឹកកក​១១​កញ្ចប់​តូច ​និង១កញ្ចប់ធំ , ​ថ្នាំញៀន​ប្រភេទ ​WY ​ចំនួន២គ្រាប់​ សម្ភារ​សម្រាប់​​ជក់ ថ្នាំ​ញៀន​មួយ​ចំនួន អាយ​កូម​ប្រើកា​ណាល់​នគរបាល​មួយគ្រឿង​ ទូរស័ព្ទ​ដៃ២គ្រឿង​ និងម៉ូតូ​ម៉ាក ​ស្មាស់រីវ៉ូមួយ​គ្រឿង ។

ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​កម្លាំងន​គរបាល​ក្រុងកំព​​ង់ឆ្នាំងកសាងសំណុំ​រឿងបញ្ជូន​ទៅ​ស្នងការនគរ​បាលខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលា​ការចាត់ការតាមនិតិវិធី ។