ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងទារលុយជំពា​ក់២ម៉ឺនរៀល​ក្លាយទៅ​ជាជម្លោះកា.ប់ចាក់គ្នារងរបួសទាំង​សងខាង

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖​ បុរស​ម្នាក់ បានជិះម៉ូតូ​ទៅ​ទារលុយ​ជំពាក់​ពីបុរស​ម្នាក់​ទៀត ​ដែល​ត្រូវជា​សាច់ញាតិ​លុះ​ទៅ​ដល់ អ្នក​ជំពាក់​គេចោទ​ថា​ ​ជេរ​រូបគេ​បណ្តាល​ឱ្យខឹង​ ហើយ​ពេល​​អ្នកទារ​លុយជិះ​ម៉ូតូត្រ​ឡ​ប់ទៅវិញ ​ក៏ជិះម៉ូតូ​ដេញ​បុក​ ដួល​ធ្លាក់ប្រឡាយ​អត់ទឹក រួចយក​ដំបង​វាយ​ថែមទៀត ​។ ​ក្រោយ​មកភាគី​រងរបួស​ខឹងក៏​ហៅឱ្យ​បងបង្កើត

ខេត្ត​ប៉ៃលិន​ ៖​ បុរស​ម្នាក់ បានជិះម៉ូតូ​ទៅ​ទារលុយ​ជំពាក់​ពីបុរស​ម្នាក់​ទៀត ​ដែល​ត្រូវជា​សាច់ញាតិ​លុះ​ទៅ​ដល់ អ្នក​ជំពាក់​គេចោទ​ថា​ ​ជេរ​រូបគេ​បណ្តាល​ឱ្យខឹង​ ហើយ​ពេល​​អ្នកទារ​លុយជិះ​ម៉ូតូត្រ​ឡ​ប់ទៅវិញ ​ក៏ជិះម៉ូតូ​ដេញ​បុក​ ដួល​ធ្លាក់ប្រឡាយ​អត់ទឹក រួចយក​ដំបង​វាយ​ថែមទៀត ​។ ​ក្រោយ​មកភាគី​រងរបួស​ខឹងក៏​ហៅឱ្យ​បងបង្កើតរបស់​ខ្លួនយក​កាំបិត​ប៉័ងតោ​ចូ​ល​ទៅកាប់​ភាគីម្ខាង​ទៀត​នៅ​ក្នុង​ផ្ទះ​ បណ្តាល​ឱ្យរង​របួស​រៀងខ្លួន ​ហើយ​ក៏​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​ទៅស្នង​ការដ្ឋាន​នគរបាល​ខេត្តប៉ៃ​លិនទាំង​អស់គ្នា ​។

ហេតុការ​ណ៍កាប់​ចាក់គ្នា​ដោយ​សារតែ​ជំពាក់​លុយ​២ម៉ឺនរៀល​នេះ ​បានកើត​ឡើងកាល​ពីវេលា​ម៉ោង៦ និង​១០​នាទី​ល្ងាច​ ថ្ងៃទី២២ ​វិច្ឆិកា ​២០១៤ ​ស្ថិតនៅ​ចំណុច​ក្បែរ​ស្តង់​អេតចាយ​ ក្នុងភូមិប៉ា​ហ៊ីជើង សង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន​ ។​

ជន​ជិះម៉ូតូ​ទៅទារលុយគេ​ជំពាក់​២ម៉ឺនរៀល​ហើយ​ត្រូវគេជិះ​ម៉ូតូបំបុកធ្លាក់​ប្រឡាយ​និង ​វាយ​ថែម​ទៀត ​ឈ្មោះ ធូ ភេទ​ប្រុស ​អាយុប្រហែល​៣៦ឆ្នាំ​ រង​របួសរយះ​ក្បាល​ផ្នែកខាង​ឆ្វេ​ង ​និងបង​បង្កើត​របស់​គេ ​ឈ្មោះ ​ធី ​អាយុប្រហែល​៣៨ឆ្នាំ ​អត់រងរបួស​ ត្រូវ​ជាប្អូន​ថ្លៃ ​។ ​ចំណែក​ភាគីម្ខាង​ទៀត ​ឈ្មោះ​ វីរៈ ​ភេទប្រុស​ អាយុប្រហែល​៣៩​ឆ្នាំ ត្រូវជា​បងថ្លៃ ​រងរបួសរយះក្បាល​ផ្នែកខាងលើ ​និងដៃស្តាំ​ ទាំង​អស់គ្នា​ជាអាជីវករ​កាប់​ជ្រូក ​លក់​សាច់ជ្រូក​នៅផ្សារសាមគ្គីហៅ ប៉ាហ៊ី ក្នុង​ភូមិប៉ា​ហ៊ីជើង​ សង្កា​ត់ប៉ៃលិន​ ក្រុង​ប៉ៃលិន ។​

សូមបញ្ជា​ក់ថា ​ឈ្មោះ ​ធី ត្រូវជា​ប្អូនថ្លៃ ​រីឯ ​ឈ្មោះ វីរៈ ​ត្រូវជា​បងថ្លៃ ​ហើយ​ក៏កាប់​ចាក់គ្នា ​ដោយ​សារតែរឿង​រ៉ាវ​​ជំពាក់​លុយ​ចំនួន២ម៉ឺន​រៀល ។​

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​