ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​លក់​មាស​នៅផ្សារ​តាំងគោក​ត្រូវ​ចោរ​ពីរ​នាក់​បា.ញ់​ប្លន់យក​គ្រឿង​អលង្ការជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ស្តី្រអាជីវករ​លក់មាស​នៅស្រុកបារាយ​ណ៍​ ខេត្តកំពង់ធំ ត្រូវ​ចោរ​​២នាក់​ប្លន់បា.ញ់​​​ចំភ្លៅ២​គ្រាប់​រង​​របួស​ធ្ងន់និង​រួច​ក្រុម​ចោរ​រត់គេច​​ខ្លួនបាត់​ ។ ហេតុការណ៍​នេះកើត​ឡើង​​កាល​ពីល្ងា​ច​ថ្ងៃទី២១ វិច្ឆិកា ២០១៤​​។

លោកវរៈ​សេនីយ៍​ត្រី ស្រី​ ចាន់ស៊ីណា ​អធិការ​ងនគរបាល​ស្រុកបារាយណ៍​ទទួល​ផែនយុត្តិធ​ម៌​បានឲ្យដឹង​ថា​

ខេត្ត​កំពង់ធំ ៖ ស្តី្រអាជីវករ​លក់មាស​នៅស្រុកបារាយ​ណ៍​ ខេត្តកំពង់ធំ ត្រូវ​ចោរ​​២នាក់​ប្លន់បាញ់​​​ចំភ្លៅ២​គ្រាប់​រង​​របួស​ធ្ងន់និង​រួច​ក្រុម​ចោរ​រត់គេច​​ខ្លួនបាត់​ ។ ហេតុការណ៍​នេះកើត​ឡើង​​កាល​ពីល្ងា​ច​ថ្ងៃទី២១ វិច្ឆិកា ២០១៤​​។

លោកវរៈ​សេនីយ៍​ត្រី ស្រី​ ចាន់ស៊ីណា ​អធិការ​ងនគរបាល​ស្រុកបារាយណ៍​ទទួល​ផែនយុត្តិធ​ម៌​បានឲ្យដឹង​ថា​យោង​តាមការ​រៀប​រាប់ពី​ប្រជាព​លរដ្ឋប្រាប់​ថា​ជនសង្ស័យ​ដែលជា​មុខសញ្ញាធ្វើសកម្ម​ភាពមាន​គ្នា២នាក់​ជិះ​ម៉ូតូម៉ាក​សង់សេ ១២៥ ​ពណ៌ខ្មៅ សេរី​ឆ្នាំ២០១​០ ពាក់ស្លាក​​លេខ ​1B4522 ​មិនដឹង​ថាពួក​វាតាម​​ឃ្លំមើល​សក​ម្មភាព​ជន​រងគ្រោះ​តាំងពី​អង្កាល​ណាម​កនោះ​ទេ ។ លុះ​នៅវេលា​ម៉ោង៥ និង​២០នា​ទីល្ងាចថ្ងៃទី​២១​ វិច្ឆិកា ​ឆ្នាំ ២០១៤​ ស្រីរង​គ្រោះ​ឈ្មោះ​ ហែម ​សៀកនន់​ ភេទ​ស្រី អាយុ​៤៧ឆ្នាំ​ ជាអាជី​វករលក់​មាស​ប្រាក់​នៅក្នុង​ផ្សារ​តាំង​គោក ​ប្តីឈ្មោះ ​ម៉ម មករា ​អាយុ៥៣​ឆ្នាំ រស់​ភូមិតាំង​គោក ​ឃុំសូយោង​ ស្រុកបារាយ​ណ៍​បាន​រៀបចំ​ឥវ៉ាន់រួចរាល់​ដោយឲ្យ​ក្មួយប្រុ​សបង្កើត​របស់​ប្តីឈ្មោះ​ ម៉ម តូនី ​ហៅម៉ញូ​តូឌុប​វិល​ត្រឡប់​ទៅ​កាន់លំ​នៅដ្ឋាន​វិញ​បានប្រហែល​ជាង២០០ម៉ែត្រ​ពីផ្សារ​ ជិត​ដល់ផ្ទះ​របស់គាត់​ហើយ​នោះ ​ក៏លេច​មុខជន​សង្ស័យ​មានគ្នា២នាក់ជិះ​ម៉ូតូម៉ាកសង់​​សេ១២៥ ពណ៌ខ្មៅ​ ស៊េ​រីឆ្នាំ២០១០​ ពាក់ស្លាក​លេខ​1B4522 ​ប្រដាប់​​ដោយកាំភ្លើង​ខ្លី២ដើម ​ម៉ាក K59 បាន​ធ្វើសកម្មភាពភ្ជង់​ប្លន់ ដោយ​បាញ់ទៅ​លើស្រី្តរង​គ្រោះ ​ឈ្មោះ ហែម សៀកនន់ ​​ចំនួន២គ្រាប់ ​ចំភ្លៅ​ទាំ​ង​សង​ខាងបណ្តា​ល​ឲ្យដួល​ដេកនៅ​ក្នុងថ្លុកឈាម ​ហើយ​ជនសង្ស័យក៏​​បានដណ្តើម​យកមាសប្រាក់ទាំង​អស់នោះ​គេចខ្លួនទៅតាមទិស​ខាងលិច​ ចំណែក​ស្រ្តីរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅជួយ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យកា​ល់ម៉ែត្រ​ ​ពាក់ព័ន្ធ​ករណីប្លន់​ខាងលើ​នេះ។

លោក​ឧត្តមសេនីយ៍​ត្រី ជូ​ សំអាន ​ស្នងការ​នៃស្នង​ការដ្ឋាន​នគ​របាល​ខេត្តកំពង់ធំ មាន​ប្រសាសន៍​ ឲ្យ​ដឹងថា​បន្ទាប់​ពីទទួល​បានព័​ត៌មាននេះ​លោកបាន​បញ្ជាឲ្យកម្លាំង​នគរបាល​ខេត្ត ​ស្រុក​ កម្លាំង​ប៉ុស្តិ រួម​សហាការ​ជា​មួយ​កម្លាំង​សឹក​រងស្រុក និង​កម្លាំង​កងរាជអា​វុធហត្ថសរុប​ចំនួនប្រហែល៦​០នាក់​ដេញ តាម​ពីក្រោយ​ជនសង្ស័យ​មានការ​ភិតភ័​យក៏ផ្តួល​ម៉ូតូចោលរួ​ចរត់ចូលព្រៃ​បាត់កម្ឡាំង​បាន​ឡោ​ម​ព័ទ្ធព្រៃ​អស់​ជាច្រើន​ម៉ោងរហូតមកដល់​ថ្ងៃទី២២ ​ខែវិច្ឆិកា ​ឆ្នាំ២១៤ ​គ្រាន់តែ​បានពន្លឺប​ន្តិចបន្តួច​​ប៉ុណ្ណោះ​ចំពោះ​ទ្រព្យសម្បត្តិ​បាត់បង់​រួមមាន​លុយ​ខ្មែរ១៦លាន​រៀល ​លុយបាត​៧០០០បាត​ មាស​៧ជីទូរ​ស័ព្ទដៃ១​គ្រឿ​ង​ប្លាកទីន​និងគ្រឿង​ប្រាក់​ជ្រលក់អស់ជាង​៣គីឡូក្រាម​ សរុប​អស់ប្រហែល​ជា៦ម៉ឺ​នដុល្លារ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​