ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​បំបែក​សំណុំ​រឿង​ឃាត​កម្ម​ដ៏សាហា.វ​ចាប់ចងស្មៀនឃុំ ប្រពន្ធ​និង​កូនស្រី​តូច​ក្នុងផ្ទះ​​ចាក់​សាំងដុត​សម្លា.ប់​ផ្តាច់ពូជ​ ចាប់​បាន​ជនសង្ស័យ​​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ បុរសម្នាក់​​​​ត្រូវ​​​សមត្ថកិច្ច​​​​បា.ញ់​​​ឱ្យរបួស​ជើង​ស្តាំ​ ខណៈព្យាយា​ម​រត់គេចខ្លួន​ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​​ឃាត់​ខ្លួន​យក​​សាក​សួរ​​​ចំចំណុច​​លើ​ករណី​​​​ឃាតក.ម្ម​​ចាប់ចង​ស្មៀនឃុំ ប្រពន្ធ​និង​កូនស្រី​តូចក្នុងផ្ទះ​ចាក់​សាំង​ដុត​សម្លា.ប់​ផ្តាច់​ពូជ​ កាលពីវេលា​ម៉ោង​​១

ខេត្ត​ប៉ៃ​លិន ៖ បុរសម្នាក់​​​​ត្រូវ​​​សមត្ថកិច្ច​​​​បាញ់​​​ឱ្យរបួស​ជើង​ស្តាំ​ ខណៈព្យាយា​ម​រត់គេចខ្លួន​ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​​ឃាត់​ខ្លួន​យក​​សាក​សួរ​​​ចំចំណុច​​លើ​ករណី​​​​ឃាតកម្ម​​ចាប់ចង​ស្មៀនឃុំ ប្រពន្ធ​និង​កូនស្រី​តូចក្នុងផ្ទះ​ចាក់​សាំង​ដុត​សម្លាប់​ផ្តាច់​ពូជ​ កាលពីវេលា​ម៉ោង​​១ និង​៣០នាទី​រសៀល​ថ្ងៃទី​២២ វិច្ឆិកា ២០១៤​ នេះ​ ស្ថិតនៅ​ស្នង​ការ​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ ។

ទោះបីជាយ៉ាងណា គេ​នៅ​មិន​ទាន់​​ទទួល​ព័ត៌​មាន​ច្បាស់​ការណ៍​យ៉ាងណានៅ​ឡើយទេ ដោយ​ខាង​សមត្ថកិច្ច​​មិន​ទាន់​បញ្ចេញ​​ និ​ង​​មិន​ព្រម​ឱ្យ​​ដំណឹង​ជូន​អ្នកសារព័ត៌មានទេ​ដោយគ្រាន់តែ​ដឹងថា ​បុរ​ស​ដែល​សមត្ថកិច្ច​បាញ់​នោះ​ គឺជា​ត្រូវជា​បង​ថ្លៃ​ស្ត្រី​ជាប្រពន្ធ​ដែល​គេ​ចាប់​ដុតនោះ ។

ប្រភព​បាន​ឱ្យ​ដឹងទៀតថា ​បុរស​ដែលស​មត្ថកិច្ច​បាញ់រងរបួសឈ្មោះ​​ឆោម ចំណាន អាយុ​៣២​ឆ្នាំ​ មានទីលំនៅ​​​​ក្នុងភូមិ​កូន​ដំរី ឃុំអូរ​អណ្តូង ​ស្រុក​សាលា​ក្រៅ​ ដែលមានផ្ទះ​ក្បែរ​កន្លែង​កើតហេតុនោះ ។​

គួររំលឹកថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ស្មៀនឃុំ​សាលា​ក្រៅ ទើប​ចូល​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​នេះ​បាន​ត្រឹមតែ​៦​ទៅ​៧​ខែ ត្រូវ​ឃាតករ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចាប់ចង​ភ្ជាប់​គ្នា​នឹង​ខ្សែភ្លើង​ទាំង​ប្តី​ប្រពន្ធ និង​ទារិកា​ជា​កូន​តូច​អាយុ​ទើបតែ​៦​ខែ នៅ​ក្នុងផ្ទះ រួច​ចាក់​សាំង​ដុត​ផ្ទះ បណ្តាល​ឱ្យ​ឆេះ​ស្លាប់​ទាំងអស់​គ្នា​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​ព្រៃផ្សៃ​បំផុត​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កូន​ដំរី ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ហេង រ៉ា​វី អាយុ​២៧​ឆ្នាំ ជា​ស្មៀនឃុំ​សាលា​ក្រៅ ប្រពន្ធ​ឈ្មោះ  ធី ផល​ទ្បៃ អាយុ​២៤​ឆ្នាំ ប្រកប​របរ​លក់​គ្រឿងទេស​នៅផ្ទះ និង​ទារិកា​ជា​កូន​ឈ្មោះ ហេង ម៉េ​ង​ជូ អាយុ​ទើប​៦​ខែ ។ ក្រុម​គ្រួសារ​នេះ មានស្រុក​កំណើត​នៅ​ភូមិ​និគម ឃុំ​និគម ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ខាងលើ ។ មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន គឺ​ដាក់​ការ​សង្ស័យ ៖

ទី​១-​ជា​រឿង​ទំនាស់​រវាង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​ស្រ​ទ្បា​ញ់​មិន​ស្មើគ្នា ។
ទី​២-​ទាក់ទិន​ទៅ​នឹង​មុខ​តំណែង​ស្មៀន ទើបតែ​ទ្បើ​ង​ថ្មី ។
ទី​៣-​ទាក់ទិន​ទៅ​នឹង​ការ​រកស៊ី​បង្កើត​ស្តង់​ពោត ដំ​ទ្បូ​ង​មី ។
បើ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​៤​ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រើប្រាស់​ក្នុង​មុខរបរ​របស់​ខ្លួន កាលពី​ពេល​ល្ងាច ហើយ​លុយ​នេះ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ទាំងអស់ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឮ​សូរ​សំ​ទ្បេ​ង​ម៉ូតូ​២​គ្រឿង បើក​មក​ឈប់​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ បន្ទាប់​មក​លាន់​សូរ​ក្តុងក្តាំង តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទ្បើ​យ ។​លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ផ្សែងហុយ និង​អណ្តាតភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ ទើប​អ្នក​ជិតខាង​នាំ​គ្នា​ឆោ​ទ្បោ​ស្ទុះ​ងើប​ទ្បើ​ង ក៏​ឃើញ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ ជិះ​ចេញ​ទៅ​ទិស​ខាងជើង​យ៉ាង​លឿន​បាត់​ស្រមោល ។ បន្ទាប់​មក​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ជួយ​ពន្លត់ តែ​ដោយ​ភ្លើង​ឆេះ​លឿន​ពេក​មិន​អាច​ពន្លត់​បាន ក៏​បណ្តាល​ឱ្យ​ឆេះ​ហ្មត់ និង​ឃើញ​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ មាន​ខ្សែភ្លើង​រុំ​ជាប់ និង​ឆេះ​រួញ​ឱប​គ្នា​ខ្លោច​អស់​ទៅ​ហើយ​គួរ​ឱ្យ​រន្ធត់​ណាស់ ។
នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ទាំង​ខាង​ប្រុស​និង​ខាង​ស្រី បាន​យក​បំណែក​សព​ចេញពី​គំនរ​ធ្យូង​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អំពើ​សម្លាប់​ដ៏​ឃោរឃៅ​នេះ សមត្ថកិច្ច​នគរបាល​គ្រប់​លំដាប់ថ្នាក់​នៅ​ក្នុង​ខេត្ត កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត ដើម្បី​តាម​វែកមុខ​ជន​ដៃដល់ ដែល​ជា​អំពើ​សាហាវព្រៃផ្សៃ​បំផុត​រក​លេខ​ដាក់​គ្មាន​នេះ ។​ការ​សម្លាប់​ដោយ​នាំ​គ្នា​ចាប់ចង​រួច​ដុត​ទាំង​ផ្ទះ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​គំនុំ​ដ៏​ស្រួចស្រាល់​មួយ តែ​អ្វី​ដែល​គួរ​ឱ្យ​ថ្កោលទោស​បំផុត​នោះ គឺ​ក្មេង​តូច​ដែល​មាន​អាយុ​ទើបតែ​៦​ខែ មិន​ទាន់​ដឹងក្តី​ផង ក៏​ត្រូវ​ចង​ដុត​សម្លាប់​ដែរ ។ សង្ឃឹមថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រកមុខ​ក្រុម​ឃាតករ​ឈាមខ្មៅ​ទាំងនោះ​ឃើញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជា​មិន​ខាន ។ ពេល​ណា​សមត្ថកិច្ច​ចាប់​បាន កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀត