ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​​​ក្រុមប្រឹក្សា​​ឃុំ​កណ្តៀង​​​រាយ​ម្នាក់ ​ត្រូវពស់​​ចឹក​ឱ្យ​រង​របួស​ធ្ងន់

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ បុរស​ជា​​​សមា​ជិក​​ក្រុមប្រឹក្សា​​ឃុំ​កណ្តៀង​​រាយ​ម្នាក់ ​ត្រូវពស់​​ចឹក​ឱ្យរង​របួសធ្ងន់ ​ខណៈ​កំពុង​​ជម្រះ​ស្មៅ​សម្អាត​ទីធ្លា​​ស្នាក់​ការ​គណបក្ស​​ប្រជាជន​កម្ពុជា​ ​កាលពីរ​វេលា​ម៉ោង៩​ព្រឹក​​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ២០១៤ ​ស្ថិត​នៅ​ភូមិ​បន្ទាយ​ ឃុំ​កណ្តៀង​រាយ​ ស្រុក​

ខេត្ត​ស្វាយរៀង​ ៖ បុរស​ជា​​​សមា​ជិក​​ក្រុមប្រឹក្សា​​ឃុំ​កណ្តៀង​​រាយ​ម្នាក់ ​ត្រូវពស់​​ចឹក​ឱ្យរង​របួសធ្ងន់ ​ខណៈ​កំពុង​​ជម្រះ​ស្មៅ​សម្អាត​ទីធ្លា​​ស្នាក់​ការ​គណបក្ស​​ប្រជាជន​កម្ពុជា​ ​កាលពីរ​វេលា​ម៉ោង៩​ព្រឹក​​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ២០១៤ ​ស្ថិត​នៅ​ភូមិ​បន្ទាយ​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​
ទាប​ ។

​​ប្រភព​បាន​ឱ្យ​ដឹងថា ជន​​រង​គ្រោះ​ឈ្មោះ​ម៉ាច ​ទុំ​ ​អាយុ​៥១​ឆ្នាំ ​ជា​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​កណ្តៀង​រាយ ​មាន​ទីលំនៅ​​ក្នុងភូមិ​ក្បាល​ថ្នល់ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ​។

ជន​រងគ្រោះបាន​​ឱ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ​ ​គាត់​និង​ក្រុមប្រឹក្សា​ឃុំ​៨​នាក់ទៀត ​បានទៅ​ជម្រះ​ស្មៅ​សម្អាត​​នៅ​ក្នុង​ទីធ្លា​ទី​ស្នាក់ការ​គណបក្ស រីឯ​គាត់​បាន​យកដៃ​ស្តាំ​ដកស្មៅ​​នៅ​ក្បែរ​កន្លៀត​​ថ្ម​កៀន​ទីស្នាក់ការ​ ក៏​ត្រូវ​ពស់នោះ​​ចឹក​ចំ​ម្រាមដៃ​ស្តាំ​ ធ្វើ​ឱ្យ​ចុ​ក​ចាប់​យ៉ាង​ខ្លាំង ក៏​ស្រែក​ឱ្យ​គេ​ជួយ ​និង​នាំ​គ្នា​ដេញ​វាយ​ពស់​រហូត​ពស់​នោះ​ងាប់​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព