ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសពិការ​​ជើង​ម្នាក់​​ក្រឡាច់​ឈើច្រត់​ដួល​មុត​​កាំបិត​ដាច់​ប្រអប់ដៃ​​​នៅ​ស្វាយ​​ជ្រំ

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​​រៀង ៖ ​បុរស​​ពិការ​​​​ម្នាក់​​រង​របួស​​ប្រអប់​ដៃ​​​ស្ទើរ​តែ​ដាច់​ចេញពី​​គ្នា​ បណ្តាល​ឱ្យ​​សន្លប់​នៅ​និង​កន្លែង ហើយ​ត្រូវ​​អ្នកស្រុក​ប្រទះ​​ឃើញ​​​​ហៅ​សាច់ញាតិ​ឱ្យ​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ កាល​ពី​​វេលាម៉ោង០២​​រសៀល​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ២០១៤ នេះ ​ស្ថិតនៅ​

ខេត្ត​ស្វាយ​​រៀង ៖ ​បុរស​​ពិការ​​​​ម្នាក់​​រង​របួស​​ប្រអប់​ដៃ​​​ស្ទើរ​តែ​ដាច់​ចេញពី​​គ្នា​ បណ្តាល​ឱ្យ​​សន្លប់​នៅ​និង​កន្លែង ហើយ​ត្រូវ​​អ្នកស្រុក​ប្រទះ​​ឃើញ​​​​ហៅ​សាច់ញាតិ​ឱ្យ​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ កាល​ពី​​វេលាម៉ោង០២​​រសៀល​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ២០១៤ នេះ ​ស្ថិតនៅ​ភូមិ​ព្រៃ​តា​ពៅ​ ឃុំ​ចំបក់​ ស្រុកស្វាយ​ជ្រំ​ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​ស៊ឹ​ម​ សំ​អឿ​ន ​អាយុ​៥៨​ឆ្នាំ​ ជា​ជន​ពិ​ការ​ជើងស្តាំ​ត្រឹម​ភ្លៅ​ មាន​ទីលំនៅ​​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ រង​របួស​ដាច់​ប្រអប់​ដៃស្តាំ​​ដោយសារ​កាន់​កាំបិត​កា​ចែត​​ដើរទៅរ​កកាប់​អុស​នៅ​ក្នុងភូមិ​ក្រោយ​ផ្ទះ ​ដោយ​ដៃ​ខាងឆ្វេង​កាន់​ឈើច្រត់ ​ពេល​កំពុង​ដើរ​ជិត​ដល់​ដើមឈើ​បម្រុង​កាប់​នោះ​ ស្រាប់តែរ​អិលដៃ​របូត​ឈើច្រត់​ពី​ដៃ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី ​ក៏​យកដៃ​ដែល​កាន់​កាំបិត​ជ្រាត់​ទៅ​លើ​ដី​ចំ​ផ្លែកាំបិត​មុខ​សស្ងាច​មុត​ដាច់​ប្រអប់ដៃចំពាក់​កណ្តាល​ដាច់​ដល់​ខ្នងដៃ​ហូ​រឈាម​ស្ទើរ​សោះ​ខ្លួន​សន្លប់​នៅ​និង​កន្លែងតែម្តង ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព