ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​៧​មករា​​បើក​យុទ្ធ​នាការ​ដឹក​សំរាម​ចេញពី​​បុរី​កីឡា​​ដែល​មាន​បរិមាណ​៥០០​តោន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​លី​ម សុភា អភិបាល​ខណ្ឌ​៧​មក​រា និង​លោក​ងួ​ន ប៊ុ​ន​ណា​ន នាយក​រដ្ឋបាល ព្រមទាំង​ចៅសង្កាត់​វាលវង់ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ទៅ​ពិនិត្យ និង​ប្រមូល​សំរាម​នៅ​ប្លុក​បុរី​កីឡា ដែល​ត្រូវ​អ្នក​ស្នាក់​នៅ​

រាជធានី​ភ្នំពេញ ៖ លោក​លី​ម សុភា អភិបាល​ខណ្ឌ​៧​មក​រា និង​លោក​ងួ​ន ប៊ុ​ន​ណា​ន នាយក​រដ្ឋបាល ព្រមទាំង​ចៅសង្កាត់​វាលវង់ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ទៅ​ពិនិត្យ និង​ប្រមូល​សំរាម​នៅ​ប្លុក​បុរី​កីឡា ដែល​ត្រូវ​អ្នក​ស្នាក់​នៅ​ទីនោះ​គរ​ទុក​ប្រមាណ​៥០០​តោន ។

លោក​អភិបាល​ខណ្ឌ​៧​មក​រា បាន​ថ្លែង​ថា សំរាម​នេះ​គេ​គរ​ទុក​ចោល​ច្រើន​ខែ​ហើយ នៅ​កៀន​ខាងក្រោយ​អគារ​បុរី​កីឡា ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​លំបាក​ចូល​យក និង​បាន​ជះក្លិន​ស្អុយរលួយ​រាប់​ឆ្នាំ ។ ដោយ​មើលឃើញ​ដូច្នោះ​ហើយ ក្នុង​នាម​លោក​ជា​អភិបាល ខណ្ឌ​ទើប​កាន់​តំណែង​អាណត្តិ​ថ្មី​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ប្រមូល​សំរាម​ទាំងនោះ​ដឹក​ចេញ ។

លោក​លី​ម សុភា បន្ត​ថា ក្រោយ​ពី​ប្រមូល​សំរាម​នេះ​ចេញ​ទៅ តម្រូវ​ឱ្យ​អ្នក​ស្នាក់​នៅ​បុរី​កីឡា ឈប់​យក​សំរាម​ទៅ​ចាក់ចោល​ពាស​វាល​ពាស​កាល​តទៅ​ទៀត ដោយ​ឱ្យ​ពួក​គាត់​ដាក់​ក្នុង​ធុង​ត្រឹមត្រូវ ទុក​ឱ្យ​ក្រុមហ៊ុន​ទៅ​ប្រមូល​យក កុំឱ្យ​នៅ​គរ​ដូច​ភ្នំ​ស្អុយរលួយ​ដូច្នោះ​ទៀត ។ អ្នក​ស្នាក់​នៅ​ប្លុក​បុរី​កីឡា បាន​អបអរសាទរ​ចំពោះ​លោក​លី​ម សុភា អភិបាល​ខណ្ឌ​៧​មក​រា ដែល​បាន​យក​ចិត្ត​ទុកដាក់​ឱ្យ​មានការ​ដឹក​សំរាម​ស្អុយរលួយ​កាន់​ឆ្នាំ​នេះ​ចេញ ដែល​នឹង​កាត់​បន្ថយ​នូវ​ជំងឺ​ផ្សេង​ៗ ព្រោះ​កន្លង​មក​ពួក​គាត់​ធុញថប់​នឹង​គំនរ​សំរាម​រាប់រយ​តោន​ដែល​គ្មាន​អ្នក​ណា​អើពើ​នេះ​ណាស់ ។

អ្នក​ស្នាក់​នៅ​បុរី​កីឡា​បន្ត​ថា សំរាម​នេះ​ត្រូវ​គេ​គរ​ចោល​យូរ​ខែ​ឆ្នាំ​ហើយ តាំងពី​អ្នក​ស្នាក់​នៅ​បុរី​កីឡា​១​ក្រុម កើត​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ផា​ន​អុ​ី​ម៉ិច មុន​ពេល​បោះ​ឆ្នោត​សាកល​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​ម្លេ​៉ះ ។ ចាប់ពី​ពេល​នេះ​ទៅ ប្រជាពលរដ្ឋ​ធូរស្រាល​លែង​បាន​ហិតក្លិន​សំរាម​នោះ​ទៀត​ហើយ ព្រមទាំង​ចូលរួម​ធ្វើ​អនាម​យ័​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ៕