ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​ទារ​សំណង​ថ្លៃ​ឈ្នួល​​លស់​ព្រលឹង​4000ដុល្លារ បញ្ចប់​តំណែង​លោក​ជំទាវ​សម មុន្នី​កា ដោយ​ការ​សុំ​លាលែង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះរាជក្រឹត្យ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា និង​ត្រូវ​បាន​ចម្លង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​ត្រាប់​បង្គាប់​ឱ្យ​បញ្ចប់​មុខ​តំណែង​លោក​ជំទាវ សម មុន្នី​កា ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដោយ​យោង​តាម​សាមីខ្លួន​

រាជធានី​ភ្នំពេញ ៖ ព្រះរាជក្រឹត្យ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា និង​ត្រូវ​បាន​ចម្លង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​ត្រាប់​បង្គាប់​ឱ្យ​បញ្ចប់​មុខ​តំណែង​លោក​ជំទាវ សម មុន្នី​កា ពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដោយ​យោង​តាម​សាមីខ្លួន​សុំ​លាលែង ។

លោក​ជំទាវ សម មុន្នី​កា បាន​ប្រឈម​នឹង​ការ​រិះគន់​នូវ​ទ​ង្វើ​របស់​លោក​ជំទាវ បន្ទាប់​ពី​ឧបទ្ទវហេតុ​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​កើតឡើង​ដោយ​រថយន្តឈ្នួល​ប្រភេទ​ទេសចរណ៍ ម៉ាក​សាំ​យ៉ុ​ង ពណ៌​សម្បក​ឪឡឹក បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ បុ​៉​ន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​ស្នាម​អ្វី​ទេ ។ ។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​រយៈ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ការ​ទាមទារ​សំណង​ពី​អ្នកបើកបរ​ដែល​ក្រីក្រ​រហូត​ដល់​ទៅ​៤​ពាន់​ដុល្លារ​ជា​ជំងឺ​ចិត្ត ជា​តម្លៃ​នៃ​ការ​ភ័យ​លស់​ព្រលឹង​របស់​លោក​ជំទាវ​ជា​អ្នក​ជិះ​ក្នុង​នោះ ។

លោក រស់ សុភា​រិ​ទ្ធ មន្ត្រី​បម្រើ​ការ​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​និយាយ​ពី​ហេតុការណ៍​នោះ​ថា មុន​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​ល្បឿន​លឿន គឺ​បើក​ជែង​គ្នា​ជាមួយ​រថយន្ត​មួយទៀត ។ លុះដល់​ចំណុច​ផ្លូវ​កោង​បន្តិច ក៏​ឃើញ​ឆ្កែ​រត់​កាត់ ហើយ​មិនឃើញ​អ្នកបើកបរ​បន្ថយល្បឿន​ទេ ។ ពេល​បន្ថយល្បឿន​រថយន្ត​ក៏​ដាច់​រូ​៉​ទីល ទើប​មានការ​ធ្លាក់​ចេញពី​ផ្លូវ បុ​៉​ន្តែ​រថយន្ត​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​ធ្លាក់​ប្រឡាយ ទើប​រថយន្ត​អស់​ល្បឿន ។

តាម​ការ​រៀបរាប់​របស់​លោក រស់ ភា​រិ​ទ្ធ ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឧបទ្ទវហេតុ​នោះ​មាន​អ្នក​ធ្វើ​ដំណើរ មាន​ក្រុមការងារ​ពី​ក្រសួងទេស​ចរណ៍ និង​មន្ទីរ​ទេសចរណ៍​ចំនួន​៤​នាក់ និង​អ្នក​រួម​ដំណើរ​តាម​រថយន្ត​ប្រមាណ​១០​នាក់ ។ ក្រោយ​កើតហេតុ ឃើញ​មាន​អ្នក​រួម​ដំណើរ​រងគ្រោះថ្នាក់​មិន​ធ្ងន់ធ្ងរ​ទេ គឺ​អ្នកខ្លះ​បែក​ច្រមុះ របួស​ជើង ក្បាល ដោយ​អ្នក​រួម​ដំណើរ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ចំណែក​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ លោក​ជំទាវ សមមុន្នី​កា បាន​ស្នើ​ឱ្យ​មេ​បុ​៉​ស្តិ៍​ប្រចាំ​នៅ​តំបន់​នោះ​មើល និង​សរសេរ​កំណត់ហេតុ ដោយ​ប្តឹង​ទារ​៤.០០០​ដុល្លារ ។

ក្រោយមក​ក៏​បែកធ្លាយ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ធ្វើការ​រិះគន់​ដល់​កាយវិការ​នេះ​យ៉ាង​ចាស់ដៃ ។ បុ​៉​ន្តែ​តាម​រយៈ​ការ​សម្ភាសន៍​តាម​ទូរទស្សន៍ លោក​ជំទាវ​បាន​និយាយ​ថា ប្រាក់​៤.០០០​ដុល្លារ​នោះ នឹង​ប្រគល់​ដល់​កាកបាទក្រហម តែ​ក៏​ត្រូវ​បដិសេធ​ភ្លាម​ៗ​ដោយ​លោក​ជំទាវ ពុំ ចន្ទី​នី ព្រោះ​ជា​ប្រាក់​មិន​ស្អាត ។ ដោយសារ​ការ​ទារ​សំណង​ថ្លៃ​លស់​ព្រលឹង​៤​ពាន់​ដុល្លារ​ពី​អ្នក​បើករថយន្ត​ឋានៈ​តូច​ទាប ក៏​បាន​ធ្វើ​ឱ្យ​សាធារណៈ​មតិ​មានការ​ចាប់អារម្មណ៍ និង​ថ្កោលទោស​ឡើង​រញ្ជួយ​អាកាស ៕