ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ​ចង​ប្រពន្ធ​ធ្វើ​បាប​ក្នុ​ងព្រៃឥតក្តីមេត្តា

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ដោយសារ​រោគ​ប្រចណ្ឌ​ដ៏​ងងឹត​ងងុល បុរស​ម្នាក់​បាន​ធ្វើ​ទារុណកម្ម​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ឃោរឃៅ​បំផុត តាំងពី​នៅ​ក្នុងផ្ទះ​រហូត​នាំ​នាង​ចូល​ព្រៃ​ចាប់ចង​ភ្ជាប់​នឹង​ដើមឈើ រួច​ប្រើ​កាំបិត កណ្តៀវ​ចាក់

ខេត្តបាត់ដំបង ៖ ដោយសារ​រោគ​ប្រចណ្ឌ​ដ៏​ងងឹត​ងងុល បុរស​ម្នាក់​បាន​ធ្វើ​ទារុណកម្ម​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ឃោរឃៅ​បំផុត តាំងពី​នៅ​ក្នុងផ្ទះ​រហូត​នាំ​នាង​ចូល​ព្រៃ​ចាប់ចង​ភ្ជាប់​នឹង​ដើមឈើ រួច​ប្រើ​កាំបិត កណ្តៀវ​ចាក់ និង​វាយដំ​គ្មាន​ប្រណី​អស់​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​​មក​ហើយ​ទើប​គេ​ដឹង ។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ភូមិ​ធ័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ហើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ទើប​សមត្ថកិច្ច​បំបែកសំណុំរឿង​នេះ​បាន ។

អធិការរង​នគរបាល​ស្រុក​បាណ​ន់ លោក ថោ​ង ថិ​ន ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ ឌឿ​ន វ៉ា​ន់ អាយុ​៣១​ឆ្នាំ និង​ភរិយា​ដែល​រង​ទារុណកម្ម​ពី​ស្វាមី​អគតិ​នេះ​ឈ្មោះ វុន ស៊ី​ថា អាយុ​២៥​ឆ្នាំ ។ លោក​អធិការរង​បន្ត​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ស្វាមី​វាយដំ​ធ្វើ​ទារុណកម្ម​សព្វបែបយ៉ាង​នៅ​ក្នុងផ្ទះ ក្នុង​ចម្ការ​ដំឡូង និង​នាំ​ចូល​ក្នុង​ព្រៃ​ស្ងាត់​ឆ្ងាយ​ពី​ភូមិ រួច​ចង​ប្រពន្ធ​ភ្ជាប់​នឹង​ដើមឈើ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ដោយ​ប្រើ​កូនកាំបិត​ចាក់​បំពង់ក ឆូត​លើ​សាច់ និង​យក​កណ្តៀវ​ចាក់​ជើង​ទាំង​សងខាង​ឱ្យ​របួស ហើយ​វាយដំ​យ៉ាង​ឃោរឃៅ​បំផុត ។ ការ​ធ្វើ​ទារុណកម្ម​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​១០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ទើប​បុរស​ជា​ប្ដី ត្រូវ​ឃាត់ខ្លួន បន្ទាប់​ពី​នាង​ប្រពន្ធ​ប្រើ​ល្បិច​អង្វរ​លួងលោម​ប្ដី​ឱ្យ​នាំ​មក​មន្ទីរពេទ្យ ហើយ​ឆក់​ឱកាស​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ប្ដី​គម្រក់​នេះ​តែ​ម្ដង ។

ជន​ដៃដល់​ឈ្មោះ ឌឿ​ន វ៉ា​ន់ សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ប្រពន្ធ​មែន ដោយសារ​តែ​ប្រពន្ធ​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ផ្សេង ពេល​នាង​ទៅ​ធ្វើការ​រោងចក្រ​ជាង​១​ខែ​នៅ​ភ្នំពេញ ។ ប៉ុន្តែ​ជន​ឡប់សតិ​នេះ​បែរជា​និយាយ​ថា ខ្លួន​មិន​បានដឹង ឬ​ឃើញ​ផ្ទាល់​ភ្នែក​ទេ គឺ​គ្រាន់តែ​ដឹង​ថា មាន​មនុស្ស​ប្រុស​ទូរស័ព្ទ​មក​ប្រពន្ធ​ខ្លួន និង​មាន​គេ​និយាយ​ប្រាប់​អំពី​បញ្ហា​នេះ ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ ដោយ​និយាយ​ថា នាង​ចាក​ចេញពីផ្ទះ​ជាង​មួយ​ខែ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ ហើយ​នាង​ស្គាល់​មិត្ដភក្ដិ​ប្រុស​ស្រី​រួមការ​ងារ​ក្នុង​រោងចក្រ​ជា​ធម្មតា​តែ​ប៉ុណ្ណោះ ។ ពេល​នាង​ឈប់​ធ្វើការ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​មាន​បុរស​ម្នាក់​ដែល​ស្គាល់​នាង​នៅ​កន្លែងធ្វើការ​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ​នាង គ្រានោះ​ប្ដី​របស់​នាង​ស្ដាប់​ឮ​ដែរ ទើប​មានការ​ប្រចណ្ឌ​បែប​នេះ ។ តាម​ពិត នាង​និង​បុរស​នោះ​ស្គាល់គ្នា​ធម្មតា​កាល​នៅ​ធ្វើការ​រោងចក្រ មិន​មាន​ជំពាក់ជំពិន​រឿង​ស្នេហា​អ្វី​ទេ ។

នាង វុន ស៊ី​ថា បាន​ប្រាប់​អំពី​សកម្មភាព​ធ្វើ​ទារុណកម្ម​របស់​ស្វាមី​ថា ប្ដី​របស់​នាង​បាន​វាយ​ធ្វើ​ទារុណកម្ម​មក​លើ​នាង​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត ដោយ​ចង​នាង​ក្នុងផ្ទះ​មិន​ឱ្យ​ចេញ​ក្រៅ ព្រមទាំង​នាំ​ទៅ​វាយ​នៅ​ក្នុង​ចម្ការ​ដំឡូង​ខាងក្រោយ​ផ្ទះ រួច​ចង​ជាប់​នឹង​ដើមឈើ​នៅ​ក្នុង​ព្រៃ និង​យក​កាំបិត​ចាក់​បំពង់​.​ក ឆូត​សាច់ ធ្វើ​ឱ្យ​នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ។ លោក​ប្ដី​គម្រក់​នេះ​បាន​ធ្វើ​ទារុណកម្ម​នាង ចាប់តាំងពី​ថ្ងៃ​ទី​១០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ។ ដោយសារ​នាង​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទារុណកម្ម​នេះ​បាន នៅ​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា នាង​ក៏​ប្រើ​ល្បិច​អង្វរករ​ប្ដី​តិរច្ឆាន​រូប​នេះ​ឱ្យ​នាំ​នាង​ទៅ​មណ្ឌល​សុខភាព ដោយ​សន្យា​គ្រប់​បែប​យ៉ាង​ជាមួយ​ប្ដី ។ លុះ​មក​ដល់​មណ្ឌល​សុខភាព ពេល​ប្ដី​នាង​ចេញ​ទៅ​កាត់សក់ នាង​ក៏​ឆក់​ឱកាស​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​លោក​ប្ដី​ព្រៃផ្សៃ​នេះ​តែ​ម្ដង​ទៅ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត​ថ្លែង​ថា នេះ​ជា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​មាន​ចរិត​ឃោរឃៅ​បំផុត ដែល​បុរស​ជា​ប្ដី​ធ្វើ​ទារុណកម្ម​ទៅ​លើ​ប្រពន្ធ​ព្រោះតែ​ការ​ប្រចណ្ឌ​គ្មាន​ហេតុផល ។ ជន​ដៃដល់​បាន​ប្រើប្រាស់​ឧបករណ៍ ឬ​អាវុធ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ប្រពន្ធ​គ្រប់​បែប​យ៉ាង និង​គ្រប់​រូបភាព​ទាំង​នៅ​ក្នុងផ្ទះ និង​នៅ​ក្នុង​ព្រៃ​អស់​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​នេះ​ពិតជា​សាហាវ​មែន ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក ។

បច្ចុប្បន្ន​ជន​ដៃដល់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ ។ ក្រុម​អ្នកវិភាគ​និយាយ​ថា ប្រចណ្ឌ​ប្រពន្ធ​ពេក ទាល់តែ​ជាប់គុក ។ បើ​បាន​ជាប់​គុ​ុ​ក​ហើយ តើ​បាន​អី​ប្រចណ្ឌ​ទៀត ។ ទាល់តែ​អុ​ី​ចឹ​ង ទើប​ថ្ងៃក្រោយ​ប្រាកដជា​រាង មិន​រាង ៕