ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសម រង្ស៊ី គ្រោង​ជួបសម្តេច​តេជោ ហ៊ុន សែន សប្តាហ៍ក្រោយ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​២១ វិ​ចិ្ឆ​កា​ថា រូប​លោក​នឹង​ពិភាក្សា​ជាមួយ​សមាជិក​សភា​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចូល​ឈ្មោះ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា

រាជ​ធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​២១ វិ​ចិ្ឆ​កា​ថា រូប​លោក​នឹង​ពិភាក្សា​ជាមួយ​សមាជិក​សភា​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចូល​ឈ្មោះ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ក្នុង​បញ្ជី​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ បន្ទាប់​មក​រូប​លោក​ផ្ទាល់​នឹង​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​ក្នុង​គោលបំណង​ស្នើ​សុំ​ដោះ​លែង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ។ ការ​ថ្លែង​របស់​លោក សម រ​ង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បង្សុ​កូល​​រំលឹក​ខួប​នៃ​អ្នក​ស្លាប់​ក្បែរ​ស្ពាន​ពេជ្រ​កាលពី​ឆ្នាំ​២០១១ កន្លង​ទៅ ។

លោក សម រ​ង្ស៊ី ថ្លែង​ថា គណបក្ស​ទាំង​ពីរ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ចប់​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ។ ស្ថានភាព​តានតឹង​ទាំងនោះ​កើតឡើង​ក្រោយ​ពេល​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ ក្នុង​នោះ​កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ចង់​បញ្ចប់​ស្ថានភាព​តានតឹង​សៅហ្មង​ដែល​នាំ​ផលវិបាក​ដល់​ប្រទេស​ជាតិ ។

លោក សម រ​ង្ស៊ី ក៏​លើក​ឡើង​ថា លោក​មាន​គម្រោង​ជួប​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​រូប​លោក​ស្រឡាញ់​វប្បធម៌​សន្តិភាព និង​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី គឺ​លោក​គាំទ្រ​ជា​និច្ច ចំពោះ​វប្បធម៌​ជួប​សន្ទនា​រក​ដំណោះស្រាយ​ត្រឹមត្រូវ​តាម​សន្តិវិធី ។ នៅ​ពេល​សួរ​ថា លោក​យល់​យ៉ាងម៉េច​ចំពោះ​ករណី​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា ជា​នីតិវិធី​របស់​តុលាការ ?

លោក សម រ​ង្ស៊ី ថ្លែង​ថា យើង​នឹង​ធ្វើ​តាម​នីតិវិធី​ច្បាប់ យើង​នឹង​ចាត់វិធានការ​ដើម្បី​ឱ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា មាន​អភ័យឯកសិទ្ធិ​សភា​ក្នុង​ឋានៈ​ជា​តំណាងរាស្ត្រ ។ ចំណែកឯ​ការ​ចាប់ខ្លួន​ព្រះសង្ឃ​វិញ លោក​បាន​ពិភាក្សា​ជាមួយ​មិត្តភក្តិ​ជាតិ និង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​នេះ​ឱ្យទៅ​ជា​ធូរស្រាល​ដូច​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា មាន​ស្រាប់ ព្រោះ​ការ​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​សម្ពាធ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។

លោក សម រ​ង្ស៊ី ថ្លែង​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​វា​មិនមែន​ជា​សម្ពាធ​ទេ អ្វី​ក៏​ដោយ​វា​ស្ថិត​នៅ​លើ​ខ្លួន​យើង បើ​ខ្លួន​យើង​រឹង​មាំ ទោះ​បីជា​មាន​សម្ពាធ​យ៉ាងណា ក៏​មិន​អាច​ប៉ះពាល់​ដល់​យើង​ដែរ ។ យើង​គាំទ្រ និង​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ ប៉ុ​ន្តែ​ពេល​នេះ​យើង​បាន​សុខ​ស្រួល​ប៉ុណ្ណា យើង​ទទួលយក​ប៉ុណ្ណឹង​សិន​ចុះ​» ។ លោក សម រ​ង្ស៊ី បាន​ថ្លែង​ថា លោក​សង្ឃឹមថា នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ៕