ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ប្រដាប់អាវុធ​​​បា.ញ់ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ពីនារីរង​គ្រោះពីរនាក់​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារីពីរ​នាក់​ត្រូវ​ក្រុម​ចោរ​ប្រ​ដាប់​អាវុធ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មួយ​គ្រឿង​ស្ទាក់​ផ្លូវ​ដក​កាំ​ភ្លើង​វាយ​និង​បា.ញ់​មួយ​គ្រាប់​ចំបញ្ឆិត.ក នារី​រង​គ្រោះ​បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​​ហើយ​ក្រុម​ចោរ​បាន​​ប្លន់​យ​ក​ម៉ូតូ​ម៉ាក​ MSX មួយ​គ្រឿង​របស់​នារី​រង​គ្រោះ​ជិះ​​​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ។ ហេតុ​ការណ៍​នេះ​

រាជ​ធានី​ភ្នំ​ពេញ ៖ នារីពីរ​នាក់​ត្រូវ​ក្រុម​ចោរ​ប្រ​ដាប់​អាវុធ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មួយ​គ្រឿង​ស្ទាក់​ផ្លូវ​ដក​កាំ​ភ្លើង​វាយ​និង​បាញ់​មួយ​គ្រាប់​ចំបញ្ឆិត.ក នារី​រង​គ្រោះ​បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​​ហើយ​ក្រុម​ចោរ​បាន​​ប្លន់​យ​ក​ម៉ូតូ​ម៉ាក​ MSX មួយ​គ្រឿង​របស់​នារី​រង​គ្រោះ​ជិះ​​​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង ១០​នាទី​យប់ ថ្ងៃ​ទី ២១ វិច្ឆិកា ២០១៤ ​នៅ​ចំណុច​ផ្លូវលំ  ​ស្ថិត​ក្នុង​ភូមិ​រោង​ចក្រ សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នារីរង​គ្រោះ​ទី១.ឈ្មោះ សុ មុនី​ភក្រ័ត្រា​ អាយុ​២០ឆ្នាំ ត្រូវ​ចោរ​បាញ់​ចំមួយ​គ្រាប់​បណ្តាល​ឱ្យ​រង​របួស ចំណែក​នារី​រង​គ្រោះ​ទី២.ឈ្មោះ ឈឿន ចាន់ដា  អាយុ​២០ឆ្នាំ​។ នារី​រង​គ្រោះ​ទាំង​ពីរ​នាក់ ស្នាក់នៅ​ក្នុង​ភូមិ​ដី​ថ្មី សង្កាត់​​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារីរងគ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​MSX ពណ៌ស អត់​មាន​ពាក់ស្លាក​លេខ​ទេ ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​ភ្នំ​ពេញ​-​ហាណួយ ក្នុង​គោល​បំណង​ទៅ​ផ្សារ សិន​ជូរី​ផ្លាហ្សា ខណៈ​​បើក​ម៉ូតូ​មក​ដល់​ចំណុច​ផ្លូវ​លំ ក្នុង​ភូមិ​រោង​ចក្រ​​​ក៏​មាន​ក្រុម​ចោរពីរ​នាក់ ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម ពណ៌​ខ្មៅ មួយ​គ្រឿង បាន​មកស្ទាក់​ផ្លូវ​នារីរង​គ្រោះ​ឱ្យ​ឈប់​រួច​ដក​កាំ​ភ្លើង​វាយនារីរង​គ្រោះ​ និង​បាញ់​មួយ​គ្រាប់ ចំបញ្ឆិត.ក នារីរង​​គ្រោះ​ឈ្មោះ សុ មុនី​ភក្រ័ត្រា​​ បណ្តាល​ឱ្យ​របួស​។​បន្ទាប់មក​ក្រុម​ចោរ​ក៏បាន​យក​ម៉ូតូ​របស់​នារី​រង​គ្រោះ​ជិះ​គេច​ខ្លួន​ដោយ​សុវ​ត្ថិ​ភាព​។

ក្រោយពេល​កើត​ហេតុ​នារីរង​គ្រោះដែល​រង​រ​បួស​​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ នៅ​មន្ទីរពេទ្យ ចំណែក​នារីរង​គ្រោះ​ដែល​មិន​មាន​រង​របួស​បាន​ទៅ​ដាក់ពាក្យបណ្តឹង​នៅអធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយ​ស្រាវ​ជ្រាវ យក​ម៉ូតូ​របស់​នាង​ត្រ​ឡបើមក​វិញ ។