ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកប​រកែវកោះ​ហៅម្ចាស់ចម្ការ​និងថៅ​កែត្បូង​មកប្រជុំឲ្យ​បញ្ឈប់​សកម្មភាព

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ នាសា​លប្រជុំ​ស្រុកបរ​កែវ អាជ្ញាធរ​បាន​​កោះ​ហៅ​ម្ចាស់​ចម្ការ​ និ​ងថៅ​កែត្បូង​បញ្ឈប់​ធ្វើ​សកម្ម​ភាព​ជាបន្ទាន់​ដោយ​ឲ្យរត់​ទៅរក​ផ្លូវច្បាប់ ។ ​ ថៅ​កែត្បូ​ងប្រមាណ​៧ទៅ​៨នាក់ ដែល​គេមិ​នបង្ហាញ​ឈ្មោះ​នៅ​ព្រឹក​ថ្ងៃទី២១ ​ខែវិច្ឆិកា​ អាជ្ញាធរ​ស្រុកប​រកែវ ​លោក ​ហេង​ ប៊ុន្នី អភិបាល​ស្រុករួម​ទាំងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​

ខេត្ត​រតនគិរី ៖  នាសា​លប្រជុំ​ស្រុកបរ​កែវ អាជ្ញាធរ​បាន​​កោះ​ហៅ​ម្ចាស់​ចម្ការ​ និ​ងថៅ​កែត្បូង​បញ្ឈប់​ធ្វើ​សកម្ម​ភាព​ជាបន្ទាន់​ដោយ​ឲ្យរត់​ទៅរក​ផ្លូវច្បាប់ ។ ​ ថៅ​កែត្បូ​ងប្រមាណ​៧ទៅ​៨នាក់ ដែល​គេមិ​នបង្ហាញ​ឈ្មោះ​នៅ​ព្រឹក​ថ្ងៃទី២១ ​ខែវិច្ឆិកា​ អាជ្ញាធរ​ស្រុកប​រកែវ ​លោក ​ហេង​ ប៊ុន្នី អភិបាល​ស្រុករួម​ទាំងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​បានកោះ​ហៅម្ចាស់​ចំការ ​និងថៅ​កែត្បូង (កុង​សែ​ត្បូង) ឲ្យបញ្ឈប់​សកម្មភាព​កាលជីក​ត្បូងដោយ​ខុស​ច្បាប់ ។

​លោក ហេង ប៊ុន្នី ​អភិបាល​ស្រុកបរ​កែវបាន​មានប្រសាន៍​ថា សុំឲ្យ​ពួកគាត់​សុំច្បាប់​អនុញ្ញាតិ្ត​ពី​ក្រសួងរ៉ែ​ និង​ថាមពល ។ ​ ​លោកថាការធ្វើអាជីវកម្មនោះមិនមែនជា​លក្ខណ​គ្រួសារ​នោះ​ទេ ពោល​គឺចាប់​ពី៣០រ​ណ្តៅ​ឡើង​ទៅជា​លក្ខ​​ណៈ​អាជីវកម្ម​ខ្នាត​តូច ​ដូច្នេះ​ត្រូវសុំ​ច្បាប់​អនុញ្ញាតិ​ពីក្រសួង​រ៉ែ និង​ថាមពល ដោយ​មាន បង់ពន្ធ សួយ​សារ​អាករ​ជូនរដ្ឋ​ថែមទៀត​ផង។​ លោកអ​ភិបាល​​ស្រុករូបនោះ​បានបញ្ជាក់​ឲ្យដឹង​ទៀត​ថា ប្រសិន​បើ​ម្ចាស់​ចម្ការ​ និង​ថៅកែត្បូង​(កុងសែ) ​មិនបញ្ឈប់ស​កម្មភាព​នោះ​នឹងត្រូវ​ប្រឈម​មុខចំពោះ​មុខច្បាប់​។

សូមជម្រាប​ថានាពេល​កន្លង​មកប៉ុន្មាន​ខែកន្លង​ទៅនេះ​ នៅចំ​ណុចភូមិ​ត្រុំ ​ឃុំឡា​មិញ ​និងឃុំបរឡយ ​ឃុំកិៈ​ចុង ស្រុកបរ​កែវ មាន​ប្រជា​ពល​រដ្ឋជា​ច្រើន​គ្រួសារ​ និងថៅ​កែត្បូង​(កុងសែ) ផ្អើនាំគ្នា​ទៅជីក​ត្បូង​នៅចំណុច​ទី​តាំង​ទាំង២​ខាង​លើនេះ ដែលធ្វើ​ឲ្យមាន​រណ្តៅ​ជីកត្បូង​រាប់ពាន់​រណ្តៅ​ដែល​នោះ​ត្រូវ​គេឃើញ​ថាជា​សកម្មភាព​ល្មើស​នឹងច្បាប់ ។ សូមប​ញ្ជាក់បន្ថែម​ទៀត​ថា ថៅកែ​ត្បូងប្រមាណ​៧-៨នាក់​ដែល​គេ​មិន​បង្ហាញ​ឈ្មោះ​នោះ​បានជួល​ដីម្ចាស់ចម្ការ​ឯកជន​១ហិកតា​តម្លៃ១​ម៉ឺនដុល្លារ​ក្នុងរយៈ​ពេល១ឆ្នាំ​ដើម្បីឲ្យ​ពួកគេ​ជីកត្បូង​ដ៏មាន​តម្លៃ​ទាំង​នោះ ប៉ុន្តែក្រោ​យពីលេច​ឮពត៌មាន​អំពីការជី​កត្បូងនេះ​ទើបអាជ្ញាធរ​ស្រុក​បញ្ឈប់​​​សកម្មភាពតែម្តង​។

លោក ហ៊ុន ប៊ុនថាន ​ប្រធាន​មន្ទីររ៉ែ និងថាម​ពលឲ្យដឹង​ថាប្រជា​ពលរដ្ឋ​មានដី​កម្មសិទ្ធ​ហើយ​នៅ​ក្រោម​ដី​មាន​ធនធាន​ធម្មជាតិ​ដែលមាន​តម្លៃម្ចាស់​ដីមាន​សិទ្ធិអាស្រ័យ​ផលតែ​ក្នុងជម្រៅដី​តែ៥ម៉ែត្រ​តែប៉ុ​ណ្ណោះ លើសពី​នេះត្រូវ​សុំច្បាប់​អនុញ្ញាតិ្ត ។ ​ជនល្មើស​ប្រសិន​បើនៅ​តែបន្តស​កម្មភាព​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ្ត និងត្រូវ​ផាក​​ពិន័យពី៥០ម៉ឺនរៀល​ ទៅ១លារៀល​ ករណី​មិនរាង​ចាលគឺពី​១លា​នរៀល ​ទៅ២លានរៀល ឫត្រូវ​ដាក់​ពន្ធនា​គារពី១​ខែទៅ១ឆ្នាំ។