ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន iOne នាំ​មក​នូវ​ព្រឹត្តិការ​ដ៏​អស្ចារ្យ និង​ធំ​បំផុត​សំរាប់​តិ​ថិ​ជន​នៅ​ក្នុង​ព្រះរាជា​ណា​កម្ពុជា

9 ឆ្នាំ មុន

ភ្នំពេញ ៖ ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ iOne Canadia ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​ធំ មាន សិទ្ធិ​ស្របច្បាប់​នាំ​ចូល​និង​ចែក ចាយ​ផលិតផល Apple មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន នាំ​មក​នូវ​ព្រឹត្តិការ​ដ៏​អស្ចារ្យ និង​ធំ​បំផុត​សំរាប់​តិ​ថិ​ជន​ទាំងអស់

​ការ​បើក​សម្ពោធ និង​ចាប់ផ្តើម​ចេញ​លក់​ជា​ផ្លូវការ​នូវ​ទូរ​ស័ ព្ទ iPhone 6 & 6 Plus
ភ្នំពេញ ៖ ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ iOne Canadia ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​ធំ មាន សិទ្ធិ​ស្របច្បាប់​នាំ​ចូល​និង​ចែក ចាយ​ផលិតផល Apple មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន នាំ​មក​នូវ​ព្រឹត្តិការ​ដ៏​អស្ចារ្យ និង​ធំ​បំផុត​សំរាប់​តិ​ថិ​ជន​ទាំងអស់ តាម​រយះ​នៃ​ការ​បើក​សម្ពោធ និង​ចាប់ ផ្តើម​ចេញ​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ iPhone 6 & iPhone 6 Plus​។ កម្មវិធី​នេះ​ដ៏​មហោឡា​រឹក​នេះ គឺ ទទួល​បាន​នូវ​ការ​អញ្ជើញ​ចូលរួម​ជា​គ​ណះ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តម​សេនី​យ៏ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស្តន៍ និង​លោកស្រី សុខ សុ​ភ័ក្ត្រ អគ្គ​នាយិការ​ក្រុមហ៊ុន iOne ព្រម ទាំង​ភ្ញៀវ​កិត្តិយស និង​បណ្តា​អ្នក​សារ​ព័ត​មាន​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន iOne បានអោយ​ដឹង​ថា ការ​បើក​សម្ពោធ និង​ចាប់ផ្តើម​ចេញ​លក់​ជា​ផ្លូវ ការ​នូវ​ទូរស័ព្ទ iPhone 6 & iPhone 6 Plus នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​កម្ពុជា នា​ពេល​នេះ គឺ​បាន បង្ហាញ​អោយ​ឃើញ​ពី​ភាព​ជោគជ័យ​ថ្មី​មួយទៀត​សំរាប់​ក្រុមហ៊ុន iOne នៅ​ក្នុង​ការ​បំពេញតំរូវការ​ជូន ដល់​អតិថិជន ពីព្រោះ​ថា ផលិតផល​ថ្មី​នេះ គឺជា​សមាជិក​មួយ​ដ៍​សំខាន់​នៅ​ក្នុង​ចំណោម​ផលិតផល Apple ទាំងអស់ ហើយ​និង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​លក្ខ​ណះ​ទំនើប​កំពុង​តែ​មានការ​ពេញ​និយម បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទាំងអស់ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​។ ម្យ៉ាង ទៀត នេះ​គឺជា​ការ​បើក​នូវ​ទំព័រ​សករាជ​ថ្មី​មួយទៀត​ផង​ដែរ សំរាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង ប្រទេស​កម្ពុជា​គ្រប់​ៗ​គ្នា ពីព្រោះ​ថា អតិ​តិ​ថន​ទាំងអស់ ដែល​បាន​ជាវ​ទូរស័ព្ទ iPhone6 & iPhone 6 Plus ពី​ក្រុមហ៊ុន iOne នឹង​លែង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ផល​លំបាក​នានា ដែល​បាន​កើត​មាន ឡើង​នា​ពេល​កន្លង​មក​ចំពោះ​ការ ប្រើប្រាស់​ទូរស័ព្ទ iPhone របស់​ពួក​គាត់ ដែល​ក្រុមហ៊ុន iOne មាន​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ទទួល​សិទ្ធិ​ពី Apple ផ្ទាល់​។ ក្រុមហ៊ុន iOne ប្តេជ្ញា​នឹង ខិតខំ​ធ្វើ​យ៉ាងណា​ស្វែងរក​នូវ​ផលិតផល​ថ្មី​ៗ និង​បច្ចេកវិទ្យា​ទំនើប​ៗ ក៏​ដូច​ជា​ដំណោះ ស្រាយ​ល្អ​ឥត ខ្ចោះ ដើម្បី​ធ្វើ​អោយ អតិថិជន​ទាំងអស់​មាន​ភាព​ងាយស្រួល និង​មាន​ភាព​ជឿជាក់​កាន់តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​ផលិតផល Apple ជា​ពិសេស​នោះ  គឺ​ទូរស័ព្ទ iPhone 6 & iPhone 6 Plus ដែល​កំពុង​តែ​មាន​វត្តមាន​ជា​ផ្លូវការ​នៅ​ពេល​នេះ​។

ក្រុមហ៊ុន iOne បាន​បន្ថែម​អោយ​ដឹង​ទៀត​ថា ការ​ដែល​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​នេះ គឺ​ដោយ សារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ នៅ​ក្នុង​បំពេញការងារ​យ៉ាង​ល្អ​ឥត​ខ្ចោះ ជា មួយ​នឹង​ក្រុមហ៊ុន Apple ក៏​ដូច​ជា​ការ​បំពេញការងារ​យ៉ាង​សកម្ម​របស់​បុ​គ្គ លិ​ក​គ្រប់​ៗ​គ្នា ដែល​បង្កើត បាន​នូវ​ស្នាដៃ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ចែកចាយ​ផលិតផល និង​ការ​បំរើសេវា​កម្ម​ជូន​អតិថិជន​ឲ​ទទួល​បាន នូវ​ភាព ជឿជាក់​នា​ពេល​កន្លង​មក​។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ ក្រុមហ៊ុន iOne គឺជា​ក្រុមហ៊ុន​ដ៏​ធំ មួយ​តែ​មួយ​គត់​នៅ​ក្នុង​ទីផ្សារ​ប​ចេ្ច​ក​វិទ្យា របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានបទពិសោធន៍​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយនឹង​ការ​នាំ​ចូល និង​ចែកចាយ ផលិតផល Apple ជា​ច្រើន​ប្រភេទ រួម មាន​ដូច​ជា ឧបករណ៍ iPad ឧបករណ៍​ចាក់​ភ្លេង iPod ម៉ាស៊ីន​កុំព្យូទ័រ​យួ​ដៃ និង​លើ​តុ​ម៉ាក Apple ក៏​ដូច​ជា Accessories មួយ​ចំនួន​ទៀត​។ ហើយ​ថែម​ទាំង​មាន Service Center សំរាប់​បំរើសេវា​កម្ម​ជូន​អតិថិជន ដែល​ផ្តល់​សិទ្ធិ ពី​ក្រុមហ៊ុន Apple ទៀត​ផង​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន iOne មាន​ចំនួន 6 សាខា​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សាខា​ទី​មួយ iOne Canadia មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ​ក្រមួនស ទូរស័ព្ទ​លេខ 023 99 88 89, សាខា​ទី​ពីរ iOne Sovanna មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វ​ណ្ណា លេខ​ទូរស័ព្ទ 023 99 31 81, សាខា​ទី​បី iOne Ratana មាន​ទីតាំង​ស្ថិត​នៅ​ជាន់ ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រូ​ស្ស៊ី លេខ​ទូរស័ព្ទ 023 88 31 01 សាខា​ទី​បួន iOne Monivong មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​អគារ​លេខ 463 មហាវិថី​ព្រះ​មុនី​វង្ស ខាងត្បូង​អតីត​ក្រសួងទេសចរណ៍ ទូរស័ព្ទ​លេខ 023 22 22 40, និង​សាខា​ទី​ប្រាំ iOne Siem Reap មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ផ្សារ​ទំនើប Lucky Mall ជាន់​ទី 2 ផ្លូវ​ស៊ី​វត្ថា មណ្ឌល 2 សង្កាត់​ស្វាយ​ដង្គុំ ខេត្តសៀមរាប ទូរស័ព្ទ​លេខ 063 76 10 19 និង​សាខា​ទី​ប្រាំមួយ  iOne Service Center ថ្មី​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី 2 អគារ​លេខ 25 តាម​បណ្តា​យ​មហាវិថី​ម៉ៅ​សេ​ទុង​ជាប់​នឹង ស្ថាន​អគ្គរដ្ឋទូត​ឡាវ ទូរស័ព្ទ​លេខ 023 99 75 75៕