ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជាង​70​គ្រឿង​បុក​បន្ត​គ្នា​នៅ​ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន

9 ឆ្នាំ មុន

ទីភ្នាក់ងារសារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ផ្សាយ​ថា មាន​ឧប្បត្តិហេតុ​រថយន្ត​បុក​បន្ត​គ្នា​ជា​ច្រើន​គ្រឿង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា កន្លង​មក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លា.ប់​២​នាក់ និង​ជាង​២០​នាក់​រង​របួស​នៅ​ប្រទេស​ចិន ដោយសារ​អាកាសធាតុ​អាប់អួ ។

ទីភ្នាក់ងារសារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ផ្សាយ​ថា មាន​ឧប្បត្តិហេតុ​រថយន្ត​បុក​បន្ត​គ្នា​ជា​ច្រើន​គ្រឿង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា កន្លង​មក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​២​នាក់ និង​ជាង​២០​នាក់​រង​របួស​នៅ​ប្រទេស​ចិន ដោយសារ​អាកាសធាតុ​អាប់អួ ។

នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ថា មាន​រថយន្ត​ធុន​តូច រថយន្ត​ធុន​មួយ​បាំង​កន្លះ រថយន្ត​ទួ​រី​ស និង​រថយន្ត​ដឹក​ទំនិញ​ជាង​៧០​គ្រឿង បាន​បុក​បន្ត​គ្នា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​នៅ​ក្នុងស្រុក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ក្នុង​អាន​ហ៊ុយ ប្រទេស​ចិន ។

ឧប្បត្តិ​ហេតុនេះ​អាច​បង្ក​ឡើង​ដោយសារ​អាកាសធាតុ​មិនល្អ​ធ្វើ​ឱ្យ​អ្នកបើកបរ​មើលឃើញ​តែ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ លុះ​នៅ​ពេល​រថយន្ត​ខាង​មុខ​បុក​គ្នា រថយន្ត​ខាងក្រោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​ទើប​បុក​គ្នា​តែ​ម្ដង ៕