ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​អាច​នឹង​ធ្លាក់​ដល់​50​ដុល្លារ​ក្នុង​មួយ​ធុង

9 ឆ្នាំ មុន

តាម​អ្នកវិភាគ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​អះអាង​ថា តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាច​នឹង​បន្ត​ធ្លាក់​រហូត​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ធុង ។

តាម​អ្នកវិភាគ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​អះអាង​ថា តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាច​នឹង​បន្ត​ធ្លាក់​រហូត​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ធុង ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ថាមពល​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ប្រសិនបើ​តម្លៃ​ប្រេង​ធ្លាក់​ដល់​៦០​ដុល្លារ​ក្នុង​មួយ​ធុង ការ​កើនឡើង​នៃ​ផលិតកម្ម​ប្រេង​( Shale oil ) ថ្មី​ៗ​នេះ​នៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​។ ចំពោះ​ការ​បង្ហើប​របស់​អ្នកជំនាញ​ពី​អត្រា​តម្លៃ​ធ្លាក់​ចុះ​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ធុង​នោះ​គឺ​អាច​ទៅ​រួច ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ខាង​មុខ តម្លៃ​គោល​របស់​WTI សហរដ្ឋអាមេរិក​អាច​នឹង​ធ្លាក់​ដល់​៦២​ដុល្លារ​ក្នុង​១​ធុង ។

ទោះជា​យ៉ាងណា មន្ត្រី​រូប​នោះ​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​វា​ពិបាក​នឹង​ធ្វើការ​ព្យាករ​ទុក​មុន​ពី​តម្លៃ​ប្រេង​ដែល​ប្រែប្រួល​យ៉ាង​លឿន​នេះ​ដោយសារ​តែ​ភាព​តានតឹង​នៃ​នយោបាយ​ក្នុង​ប្រទេស​អី​ុ​រ៉ា​ក់ លី​ប៊ី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ៕