ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​លោក Kim Han sik ដាក់​ពន្ធនាគារ​10​ឆ្នាំ និង​សហសេវិក​ជុំវិញ​ការ​លិច​នាវា Sewol

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី BBC ឱ្យ​ដឹង​ថា នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន Chonghaejin Marine Company ម្នាក់​ក្នុង​ចំណោម​អ្នក ត្រួតពិនិត្យ​ការ​បើក​នាវា Sewol ជា​ច្រើន​នាក់​ផ្សេង​ទៀត​គឺ​លោក Kim Han sik អាយុ​៧១​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ពី​បទ​ធ្វើ​ឱ្យ​លិច​នាវា Sewol

យោង​តាម​ប្រភព​ព័ត៌មាន​ពី BBC ឱ្យ​ដឹង​ថា នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន Chonghaejin Marine Company ម្នាក់​ក្នុង​ចំណោម​អ្នក ត្រួតពិនិត្យ​ការ​បើក​នាវា Sewol ជា​ច្រើន​នាក់​ផ្សេង​ទៀត​គឺ​លោក Kim Han sik អាយុ​៧១​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ពី​បទ​ធ្វើ​ឱ្យ​លិច​នាវា Sewol កាលពី​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០១៤ ស្ថិត​ក្នុង​ភាគ​និរតី​នៃ​ឆ្នេរ​ខ្សាច់​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​ការ​ធ្វេសប្រហែស​ចេតនា ។

តុលាការ​ក្នុងស្រុក Gwangju កាលពី​ស​ប្តា​ហ៍​មុន ក៏​បាន​កាត់ទោស​សហសេវិក​១៥​នាក់​ផ្សេង​ទៀត​របស់​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​៣៦​ឆ្នាំ ។ អ្នកស៊ើប​អង្កេត​ជុំវិញ​ការ​លិច​នាវា Sewol រក​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​នាវា​លិច​គឺ​បណ្តាល​មក​ពី​ការ​ផ្ទុកទំនិញ​ហួស​កម្រិត ពោល​គឺ​ចំណុចកណ្តាល​របស់​នាវា​កាន់តែ​ធ្ងន់​ទៅ​ៗ ទើប​បណ្តាល​ឱ្យ​នាវា​មួយ​គ្រឿង​នេះ​លិច ។

មនុស្ស​៣០៤​នាក់​ក្នុង​នោះ​សុទ្ធ​សឹង​ជា​សិស្សសាលា​កូរ៉េ​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លិច​នាវា​នេះ ហើយ​១៧២​នាក់​ផ្សេង​ទៀត​រួច​ផុត​ពី​ស្លាប់​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ និង​សហសេវិក​៤៧៦ នាក់​ដែល​ស្ថិត​នៅ​លើ​នាវា Sewol ។ លោក Kim Han Sik បាន​សុំ​ខមាទោស​សមាជិក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំពោះ​ហេតុការណ៍​លិច​នាវា​នេះ ហើយ​ព្រម​ទទួលទោស​តាម​ការ​សម្រេច​របស់​តុលាការ​ក្នុងស្រុក​ផង​ដែរ ៕