ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ក្រុម​ហា​ម៉ាស់​គ្រោង​សម្លា.ប់​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​ស្រា​អែ​ល Avigdor Lieberman

9 ឆ្នាំ មុន

ទីភ្នាក់ងារ​សន្តិសុខ​​អីុ​​ស្រា​អែ​ល Shin Bet បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​ក្រុម​ហា​ម៉ាស់ ស្ថិត​ក្នុង​តំបន់ West Bank ដែល​គ្រោង​សម្លា.ប់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​​ស្រា​អែ​ល Avigdor Lieberman ។ ទីភ្នាក់ងារ Shin Bet ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន

ទីភ្នាក់ងារ​សន្តិសុខ​​អីុ​​ស្រា​អែ​ល Shin Bet បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​ក្រុម​ហា​ម៉ាស់ ស្ថិត​ក្នុង​តំបន់ West Bank ដែល​គ្រោង​សម្លាប់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​​ស្រា​អែ​ល Avigdor Lieberman ។ ទីភ្នាក់ងារ Shin Bet ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មន្ទី​ឃុំឃាំង​ដោយ​កម្លាំង​ចារកម្ម​ពិសេស​របស់​លោក​រដ្ឋមន្ត្រី ខណៈ​ក្រុម​មួយ​នេះ​គ្រោង​បាញ់​សម្លាប់​លោក​រដ្ឋមន្ត្រី​នៅ​ពេល​រូប​លោក​ធ្វើ​ដំណើរ​ចេញពី​គេហដ្ឋាន​ទៅ​កាន់​តំបន់ West Bank ។

ជនសង្ស័យ​៣​នាក់​នោះ​មានឈ្មោះ Ibrahim el-Zi, Ziad el-Zir និង Adnas Tzabih ពួក​គេ​ទាំង​៣​នាក់​មក​ពី​ភូមិ West Bank តំបន់ Harmala ក្បែរ​តំបន់ Nokdim ។ ពួក​គេ​សារភាព​ថា ក្នុងអំឡុងពេល​សង្គ្រាម​កាលពី​ខែកក្កដា និង​សីហា កន្លង​ទៅ នៅ​តំបន់​ហ្គា​ហ្សា​របស់​អីុ​​ស្រា​អែ​ល Ibrahim el Zir និង​ប​ក្យ​ពួក​របស់​គេ​ចាប់ផ្តើម​រៀបចំ​គម្រោង​វាយប្រហារ​លោក​រដ្ឋមន្ត្រី​តាម​រថយន្ត ក្នុង​គោលបំណង​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​អុ​ី​ស្រា​អែ​លី​ឱ្យ​បញ្ចប់សង្គ្រាម​ក្នុង​តំបន់​ហ្គា​ហ្សា ។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ទាំងអស់​កំពុង​ស្ថិត​នៅ​ក្នុង​តុលាការយោធា​តំបន់ West Bank ជាប់ចោទ​ពី​បទ​ក្បត់ និង​ប្រើប្រាស់​អាវុធ ៕