រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដឹកនំាក្រុមតំណាងរាស្រ្ត និង ថ្នាក់ដឹកនំាបក្សមួយចំនួនទៅគោរពវិញ្ញាណក្ខន្ឋអ្នកស្លាប់ជាង៣៥០នាក់ នៅក្នុងថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យអុំទូក កាលពី៤ឆ្នាំមុន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ការគោរពវិញ្ញាណក្ខន្ឋនៅកោះពេជ្រ នារសៀលថ្ងៃទី២១ វិច្ឆិកា ២០១៤នេះពុំមានកម្លំាងសមត្ថកិច្ចរារំាងនោះទេ ខណៈដែលអាជ្ញាធរមិនអនុញ្ញាតឲ្យ CNRP សង់រោងដើម្បីរៀបចំពិធីនេះយ៉ាងណាក៍ដោយ ។
គួររំលឹកថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃបង្ហើយ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា ២០១០ មនុស្ស៣៥៣នាក់ បានស្លាប់ និង ជាង១០០០នាក់ត្រូវគេរាយការណ៍ថារងរបួស ដែលការស្លាប់និងរបួសនេះបានត្រូវអាជ្ញាធរអះអាងថា ដោយសារការរត់ជាន់គ្នា ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ