ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ហារយ​តាម​ប្លន់​ម៉ូតូ​ស៊េរី​ទំនើប ​វាយ​ប្តី​បាក់​ដៃ ចាក់​ប្រពន្ធ​មួយ​កាំ​បិត​របួស​ធ្ងន់នៅ​ស្រុក​ស្អាង

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ក្រុម​ចោរ​ហារយ​មាន​គ្នា​៣នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿងបាន​​ធ្វើ​សកម្ម​ភាព​តាម​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ពី​ប្តី​ប្រពន្ធ​២នាក់​ និង​ចៅ​ស្រី ដោយ​វាយ​បុរស​ជា​ប្តី​បាក់​ដៃ និង​ចាក់​ប្រពន្ធ​ចំពោះ​មួយ​កាំ​បិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ។

ខេត្ត​កណ្តាល​ ៖ ក្រុម​ចោរ​ហារយ​មាន​គ្នា​៣នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿងបាន​​ធ្វើ​សកម្ម​ភាព​តាម​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ពី​ប្តី​ប្រពន្ធ​២នាក់​ និង​ចៅ​ស្រី ដោយ​វាយ​បុរស​ជា​ប្តី​បាក់​ដៃ និង​ចាក់​ប្រពន្ធ​ចំពោះ​មួយ​កាំ​បិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី២​១ វិច្ឆិកា នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១​B ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ ។

ក្រោយ​កើត​ហេតុ​ការណ៍​នេះ​ភ្លាមៗ នគរ​បាល​ស្រុក​ស្អាង​បាន​តាម​ប្រមាញ់​ក្រុម​ជន​សង្ស័យ​យក​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ តែ​ក្រុម​ជន​សង្ស័យ​បានរត់​គេច​ខ្លួន​បាត់​។

មន្ត្រី​នគរ​បាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវគេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជ​ធានីភ្នំពេញ​។ ជន​រង​គ្រោះ​ជា​ប្តី​ឈ្មោះ​គួយ អ៊ាវ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​លី គ្រុយ អាយុ​៥៨​ឆ្នាំ និង​ចៅ​ស្រី​ឈ្មោះ​រី ស្រី​ម៉ាច អាយុ​៣​ឆ្នាំ​ ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព