ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះ​សំណាល​សួរ​សុខទុក្ខ​​អ្នកជម្ងឺ​និង​ចែក​អំណោយ​អ្នកជម្ងឺ​១៥០​នាក់​នៅ​មន្ទីរពេទ្យ​ជី​ភូ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​លោក​​ជៀង​ អំ ​គណៈ​អភិបាលខេត្ត​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​អ្នកជម្ងឺ​​ និង​ចែក​អំណោ​យ​​ដល់​អ្នកជម្ងឺ ​កំពុង​សម្រាក​ព្យាបាល​​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ​ក្រុង​បា​វិត​​ ចំនួន​១៥០​នាក់ ​។

ខេត្តស្វាយរៀង ​៖ ​លោក​​ជៀង​ អំ ​គណៈ​អភិបាលខេត្ត​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​អ្នកជម្ងឺ​​ និង​ចែក​អំណោ​យ​​ដល់​អ្នកជម្ងឺ ​កំពុង​សម្រាក​ព្យាបាល​​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ​ក្រុង​បា​វិត​​ ចំនួន​១៥០​នាក់ ​។ ​ពី​ធី​នេះ​បាន​ធ្វើ​ឡើងកាលពីវេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤ ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត ​។ និង​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត ​ប្រធាន​អនុប្រធាន​មន្ទីរពេទ្យ​វេជ្ជបណ្ឌិត​គ្រូពេទ្យ​៥៨​នាក់ និង​អ្នកជម្ងឺ​ជិត​២០០​នាក់​ ។

លោក​វេជ្ជបណ្ឌិត​ប្រាក់​សម្បត្តិ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​បាន​អាន​របាយការណ៍​ថា ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ គ្របដណ្តប់​១៨​ឃុំសង្កាត់​ ស្មើ​១១៩​ភូមិ ​ប្រជា​ពលរដ្ឋ​ចំនួន​១១៦,២៦១​នាក់ (​មាន​មណ្ឌល​សុខភាព​ចំនួន​១០) ​និង​មាន​រោងចក្រ​សហគ្រាសចំនួន​១០៣ ​និង​មានកម្ម​ករក​ម្មការ​នី​ចំនួន ប្រមាណ​៤០,០០០​នាក់​ចូល​មក​ប្រើប្រាស់​សេវាហើយ​នៅ​ក្នុង​ខែតុលា​២០១៤មក​ដល់​ថ្ងៃ​២១​នេះ​មាន​អ្នកជម្ងឺ​មក​ពិនិត្យ​ក្រៅ​រុ​ប​១,៧២១​នាក់​ស្រី​១១៧៤​នាក់​ ។ សម្រាក​ព្យាបាល​១,៦៧៣​នាក់ ហើយមាន​គ្រែ​សម្រាប់​ឲ្យ​អ្នក​ជ្ងឺ​សម្រាក​តែ​ចំនួន​៦០​គ្រែ​ប​ណ្ណោះ​ដូច្នេះ​ក្នុង​គ្រែ​មួយ​ត្រូវ​ដាក់​អ្នកជម្ងឺ​២​នាក់​ហើយ​បើ​ថ្ងៃ​ណា​មានកម្ម​ករក​ម្មការ​នី​ដួល​សន្លប់​ឬ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើ៏​ន​គឺ​ខ្វះ​គ្រែ​សម្រាប់​ជន​រង​គ្រោះ​និង​អ្នកជម្ងឺ​សម្រាក​ព្យាបាល​។

លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា​ជា​ទូទៅ​អ្នកជម្ងឺ​សម្រាក​ពេទ្យ​ជា​មធ្យម​៣​ថ្ងៃ​បើ​គិត​អត្រា​ប្រើប្រាស់​គ្រែ​រហូត​១៣៤​គ្រែ រីឯ​គ្រែ​មាន​តែ​៦០​គ្រែ​នេះ​ជា​ការ​លំបាក​របស់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព