ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​សាកល្បង​នុយក្លេអ៊ែរ​ប្រឆាំង UN

9 ឆ្នាំ មុន

តាម​របាយការណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​ផ្សាយ​ថា លោក Choe Myong Nam មន្ត្រី​ការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បាន​ថ្លែង​រំលឹក​ដល់​សហគមន៍​អន្តរជាតិ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​លើ​ផ្នែក​សិទ្ធិ​មនុស្ស និង​ការ​ព្យាយាម​

តាម​របាយការណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​ផ្សាយ​ថា លោក Choe Myong Nam មន្ត្រី​ការទូត​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បាន​ថ្លែង​រំលឹក​ដល់​សហគមន៍​អន្តរជាតិ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​ព្រមាន​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង​លើ​ផ្នែក​សិទ្ធិ​មនុស្ស និង​ការ​ព្យាយាម​ជំរុញ​ឱ្យ​មានការ​ប្តឹង​កូរ៉េ​ខាងជើង​ដល់​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ (ICC) ក្នុង​ក្តី​ឧក្រិដ្ឋកម្ម​មនុស្សជាតិ​នោះ មិន​អាច​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ឱ្យ​ផ្អាក​គម្រោងការ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ទេ ។

សេចក្តីថ្លែងការណ៍​របស់​លោក Choe Myong Nam បាន​ធ្វើ​ឡើង​នៅ​មុន​កិច្ចប្រជុំ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ (UNHCR) ដោយ​មានការ​យល់​ស្រប​ចំនួន​១១១​សំឡេង​លើ​សេចក្តី​ព្រាង​ព្រមាន​កូរ៉េ​ខាងជើង​ក្នុង​ករណី​ល្មើស​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ។ លើស​ពី​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ជា «​លក្ខណៈ​បុគ្គល​» និង​ស្នើ​ឱ្យ​សើរើ​រឿង​ក្តី​តាម​ផ្លូវច្បាប់ «​ចំពោះ​មន្ត្រីជាន់ខ្ពស់​» តាម​រយៈ​ការ​ពិចារណា​របស់ ICC ។

ក្រោយ​ពេល​ការ​បោះ​ប្រជាមតិ​បាន​បញ្ចប់ រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ាង បាន​ថ្លែង​ព្រមាន​ដល់ UNHCR និង​ក្រើនរំលឹក​ថា ការ​ធ្វើ​ប្រជាមតិ​នេះ​នឹង​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​ព្យាយាម​ដំណើរការ​គម្រោង​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង ។ ទោះបីជា​កិច្ចប្រជុំ UNHCR មាន​មតិ​យល់​ស្រប​ឱ្យ​ដំណើរការ​រឿង​ក្តី​ជាមួយ​កូរ៉េ​ខាងជើង​ពី​ករណី​ល្មើស​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក៏​ដោយ ប៉ុ​ន្តែ​អំណាច​នៃ​ការ​សម្រេច​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ថា តើ​ត្រូវ​ដំណើរការ​រឿង​នេះ​ឬ​អត់ គឺ​អាស្រ័យ​លើ​ការ​បោះ​ប្រជាមតិ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​៥​ប្រទេស ក្នុង​នោះ​មាន​រុ​ស្ស៊ី​និង​ចិន​ជា​ប្រទេស​២ ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ អាច​ច្រានចោល​មតិ​ខាងលើ​បាន ៕