ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​​ឯកភាព​ខណ្ឌមានជ័យ ចុះ​ធ្វើ​រដ្ឋបាល វត្ត​ស្ទឹង​មាន​ជ័យ

9 ឆ្នាំ មុន

ភ្នំពេញ​ ៖ គណៈ​បញ្ជ​ការ​ឯកភាព​​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​លោក ជឹ​ម ស៊ី​ថា អធិការ​ស្តីទី​នគរបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ

ភ្នំពេញ​ ៖ គណៈ​បញ្ជ​ការ​ឯកភាព​​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​លោក ជឹ​ម ស៊ី​ថា អធិការ​ស្តីទី​នគរបាល​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ទទួល​បាន​ព័ត៌មាន​ថា មានការ​ប្រើប្រាស់​ និង​សេព​គ្រឿងញៀន និង​មាន​ជន​ខិត​ខូច​កំពុង​សំងំ​ស្នាក់​នៅ​ក្នុង​ទី​អារាម ។

ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​សាសនា រាជធានី​ភ្នំពេញ រួម​ជាមួយ​ការ​ឯកភាព ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន សង្ឃ​៤​អង្គ និង​មនុស្ស​៣​នាក់ នាំ​យក​ទៅ​សួរនាំ​នៅ​សាលា​ខណ្ឌមានជ័យ ។

មនុស្ស​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​នោះ ទី​១​ឈ្មោះ ម៉ៅ វ៉ា​ន់​ឌី អាយុ​៤៧​ឆ្នាំ ទី​២​ឈ្មោះ សុខ ចំរើន អាយុ​២០​ឆ្នាំ និង​ទី​៣​ឈ្មោះ លៀប រចនា អាយុ​២៧​ឆ្នាំ ។ ដោយឡែក​សង្ឃ​៤​អង្គ​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ប្រតិបត្តិការ​ដដែល​នេះ សមត្ថកិច្ច​ដកហូត​បាន​បៀ កំប៉ុង​ស្រា​បៀរ ជា​ច្រើន​ប្រភេទ រួម​ជាមួយនឹង​ឧបករណ៍​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​វត្ត​ស្ទឹង​មាន​ជ័យ​ខាងលើ​នេះ លោក ឌី​រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ថា ដើម្បី​រឹត​បន្តឹង សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​វត្ត​អារាម ក៏​ដូច​ជា ការ​លើកកម្ពស់ វិស័យ​ព្រះពុទ្ធ​សាសនា និង​ចូលរួម​លុប​បំបាត់ ភាព​អនាធិបតេយ្យ​ នៅ​ក្នុង​វត្ត​អារាម លោកពេជ្រ កែវ​មុន្នី អភិបាល​ខណ្ឌមានជ័យ បាន​ចាត់​រូប​លោក ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​រដ្ឋបាល ហើយ​បាន​សង្កេត​ឃើញ​ថា សង្ឃ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ តា​មកុដ​ខ្លះ មាន​ឯកសណ្ឋាន សម្លៀក​បំពាក់​ធម្មតា និង​មាន​សក់​សម្រាប់​សង្ឃ​ខ្លះ​ក្លែងខ្លួន​ធ្វើ​ជា គ្រ​ហត្ថ​ដើរ​លេង​យប់ បន្លំ​ភ្នែក​អ្នកស្រុក ដូច្នេះ​ក្នុង​ករណី​ដែល​សមត្ថកិច្ច​សួរនាំ​ទៅ ឃើញ​ថា សង្ឃ​ទាំង​៤​អង្គ​ខាងលើ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គឺ​មន្ត្រី​សង្ឃ​មាន​សិទ្ធ​ផ្សឹក ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕