ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួងប្រពន្ធ​ចូល​ព្រៃ​​ប្រើហិ.ង្សា​យក​កាំបិត និង​កណ្តៀវ​ចាក់​​រងរបួស ដោយ​សាររឿងប្រចណ្ឌ​​ចោទថា​ «មានប្រុសថ្មី»

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​មាន​ករណី​​ហិ.ង្សា​ដ៏ឃោរឃៅ​​ក្នុង​គ្រួសារ​មួយ​​​បាន​កើត​ឡើង ដោយ​សារបុរស​ជាប្តី​​ប្រ​ចណ្ឌ​​​ប្រពន្ធ​​ចោទ​ថា​ មាន​ប្រុសថ្មី​ ខណៈ​នោះ​ ក៏​​បាន​ល្បួង​​ស្ត្រីជាប្រពន្ធ​​ទៅ​ក្នុង​ព្រៃ​ចាប់​ចង​ស្លាប​​សេក​ជាមួយ​ដើមឈើ ហើយ​យក​កាំបិត និង​កណ្តៀវ​​ចាក់​

ខេត្តបាត់ដំបង ៖ ​មាន​ករណី​​ហិង្សា​ដ៏ឃោរឃៅ​​ក្នុង​គ្រួសារ​មួយ​​​បាន​កើត​ឡើង ដោយ​សារបុរស​ជាប្តី​​ប្រ​ចណ្ឌ​​​ប្រពន្ធ​​ចោទ​ថា​ មាន​ប្រុសថ្មី​ ខណៈ​នោះ​ ក៏​​បាន​ល្បួង​​ស្ត្រីជាប្រពន្ធ​​ទៅ​ក្នុង​ព្រៃ​ចាប់​ចង​ស្លាប​​សេក​ជាមួយ​ដើមឈើ ហើយ​យក​កាំបិត និង​កណ្តៀវ​​ចាក់​ចោះ​ជើង​បណ្តាល​រងរបួស​ជាច្រើន​កន្លែង​ ។ តែ​ទោះបីជា​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធ​បដិសេធ​ និង​​សុំ​អង្វរប្តី​​​ឱ្យ​ដោះ​លែង និង​សុំ​ឱ្យ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​​មណ្ឌល​សុខ​ភាព​ ។

ប្រភព​បន្តថា ខណៈ​ប្តី​យល់ព្រម​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​នោះ​​ ស្ត្រី​ជាប្រពន្ធ​ក៏ឆ្លៀត​រត់​ចេញ​មកក្រៅ​ ​ដើម្បី​ទៅប្តឹង​សមត្ថ​​កិច្ច​មូល​ដ្ឋាន​ឱ្យ​ចាប់​ខ្លួន​បុរស​ជាប្តី​នោះ​ កាលពីវេលាម៉ោង​៥ និង​១៩​នាទី​​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ហាង​កាត់​សក់​មួយ​កន្លែង ។

ប្រភព​បាន​ឱ្យ​ដឹងទៀតថា ​បុរស​ជាប្តី​អគតិ​ឈ្មោះ​​ឌឿន វ៉ាន់ អាយុ៣១ឆ្នាំ ចំណែក​​ប្រពន្ធ​រងគ្រោះ​ឈ្មោះ​វុន ស៊ីថា អាយុ​២៥​ឆ្នាំ មាន​ទីលំ​នៅ​​​ក្នុង​ភូមិ​ធ្ង័រ ឃុំ​ចែង​មានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា កន្លងមក​​ស្ត្រី​ជាប្រពន្ធបាន​​ទៅ​ធ្វើការ​​​រោង​ចក្រ​នៅ​ឯ​រាជធានីភ្នំពេញ ហើយ​មាន​គេ​មក​ប្រាប់ប្តី​ថា ប្រពន្ធឯង​មាន​ប្រុស​ថ្មី​ហើយ ​ក៏ផ្ទុះ​កំហឹង​ហៅ​ប្រពន្ធ​ឱ្យត្រឡប់​មកផ្ទះវិញ ហើយ​ក៏​ធ្វើ​អំពើ​ហិង្សា​បែបនេះ​តែម្តង​ទៅ ។ បច្ចុប្បន្ន​ជន​សង្ស័យ​​កំពុង​ធ្វើការ​​សាក​​សួរ​នៅ​អធិការដ្ឋាន​ស្រុក​បាណន់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព