ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ស្ទាវ​9​នាក់​ចាប់​ស្ត្រី​ម្នាក់​រំលោ.ភ​បូក

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ស្ទាវ​ចំនួន​៩​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់រំលោ.ភ​បូក​លើ​នារី​ម្នាក់ ក្នុង​ចំណោម​ពួក​នាង​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ស្ទាវ​ចំនួន​៩​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​លើ​នារី​ម្នាក់ ក្នុង​ចំណោម​ពួក​នាង​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​មាត់បឹង​ចាន់​កៀក ស្ថិត​ក្នុងភូមិ​ចាន់​កៀក ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ខណៈ​យុវជន​ស្ទាវ​ខាងលើ​បាន​រួម​គ្នា​បញ្ឆោត​ពួក​នាង​ឌុ​ប​ទៅ​ហូប​បង្អែម ។

លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា ជន​ស្ទាវ​ទាំង​៩​នាក់ រួម​មាន​៖ ១-​ឈ្មោះ ម៉ាត់ អែ​ល អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ លី សូម អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ សា អែ​ល អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ លី ឃា​ក់ អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ ទិ​ត្យ ប៉ូ ហៅ​សា អាយុ​២០​ឆ្នាំ ៦-​ឈ្មោះ លី វ៉ា​ន់​នី អាយុ​២០​ឆ្នាំ ៧-​ឈ្មោះ ហ៊ឹ​ម ទិ​ត្យ អាយុ​២១​ឆ្នាំ ៨-​ឈ្មោះ លី ស៊ី​ម អាយុ​១៩​ឆ្នាំ និង​៩-​ឈ្មោះ សុខ អែ​ល អាយុ​២០​ឆ្នាំ ។ យុវជន​ទាំង​៩​នាក់​នេះ​ជា​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ចាន់​កៀក ។ ចំណែក​នារី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​មាន​អាយុ​១៧-១៨ និង​២០​ឆ្នាំ មាន​ទីលំនៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ពួក​នាង​ជា​កម្មការិនី​រោងចក្រ នៅ​លង្វែក ។

លោក​អធិការ​បាន​បន្ត​ថា លោក​មិន​បានដឹង​ថា រវាង​ជន​រង​គ្រោះ និង​ក្រុម​ជនល្មើស​បាន​ស្គាល់គ្នា​ពី​ពេល​ណា​មក​ទេ តែ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ខណៈ​ពួក​នាង​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ ក្រុម​យុវជន​ស្ទាវ​បាន​ទូរស័ព្ទ​បបួល​ពួក​នាង​ថា ទៅ​ហូប​បង្អែម​នៅ​ផ្សារ​ឧដុង្គ ។ លុះ​នៅ​ម៉ោង​៥​ល្ងាច ពួក​នាង​ចេញពី​ធ្វើការ ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ម៉ូតូ​៣​គ្រឿង​មក​ទទួល​នាង​ទៅ​ហូប​បង្អែម តែ​ពេល​ចេញដំណើរ​មិន​បាន​ឌុ​ប​ពួក​នាង​ទៅ​ផ្សារ​ឧដុង្គ​នោះ​ទេ បែរជា​ឌុ​ប​ទៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ហើយ​បាន​នាំ​គ្នា​អង្គុយ​ផឹក​នៅ​មាត់ទន្លេ​ទៅ​វិញ ។ រីឯ​នារី​ទាំង​៣​នាក់​មិន​បាន​ទៅ​អង្គុយ​ក្នុង​តូប​ជាមួយ​ទេ គឺ​នាំ​គ្នា​ឈរ​ចាំ​នៅ​លើ​ថ្នល់ ។​ក្នុង​ពេល​ផឹកស៊ី​នោះ​ឃើញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ដល់​ទៅ​៩​នាក់ ដែល​មាន​អ្នក​ភូមិ​ជាមួយ​គ្នា និង​បាន​រៀបចំ​គម្រោង​ចាប់​ពួក​នាង​រំលោភ​តាម​ផ្លូវ​រួច​ជា​ស្រ​ច ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​បាន​ផឹកស៊ី​រួច​ហើយ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ឌុ​ប​ពួក​នាង​មក​វិញ តែម​កតាម​ផ្លូវ​បាន​ចូល​ផឹក​មួយ​កន្លែង​ទៀត​រហូត​ដល់​យប់ ពេល​នោះ​ឃើញ​សភាព​មិន​ស្រួល ពួក​នារី​ទាំង​៣​នាក់​បាន​នាំ​គ្នា​រត់ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ម្នាក់ ក្នុង​ចំណោម​នារី​៣​នាក់ ហើយ​ត្រូវ​ក្រុម​នោះ​ដែល​សុរា​ចូល​ពេញ​ខ្លួន​ផង​ចាប់រំលោភ​នាង​បាន​សម្រេច​ម្តងម្នាក់​ៗ​យ៉ាង​ព្រៃផ្សៃ​តែ​ម្តង ។

ដោយឡែក នារី​រង​គ្រោះ​២​នាក់​ដែល​រត់​រួច​នោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​អំពី​រឿង​ចាប់រំលោភ​នេះ ទើប​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ខណៈ​ពេល​ជនសង្ស័យ​នាំ​គ្នា​ឌុ​ប​នារី​រង​គ្រោះ​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក៏​ចាប់ខ្លួន​បាន​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ចាប់​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ។

ជនសង្ស័យ​ទាំង​៩​នាក់​នោះ ត្រូវ​បាន​នគរបាល​ស្រុក​កំពង់ត្រឡាច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បំពេញ​សំណុំរឿង​បន្ថែម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ៕