ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះកម្មករ​រោង​ចក្រ​ជីម​លី​បន្ត​តវ៉ា​​​នៅ​រដ្ឋ​សភា​ បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​ព្រឹក​ ថ្ងៃ​ទី​២១ វិច្ឆិកា នេះ កម្មករ​រោង​ចក្រ​ជីម​លី​បាន​លើក​គ្នា​ជិះ​រថយន្ត​ចំនួន​១២​គ្រឿង​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ​សភា​ជាតិ​ដើម្បីបន្ត​​ធ្វើការ​តវ៉ា​ទាម​ទារលក្ខ​ខណ្ឌ​ការ​ងារ​​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​ជំនួប​​រវាង​ក្រសួង​ការ​ងារ​ជាមួយ​ថៅ​កែ​រោង​ចក្រ​ពុំ​ទទួល​បាន​លទ្ធ​ផល​។

​ពេល​នេះ​ក្បួន​ដង្ហែ​របស់​កម្មករ​រោង​ចក្រ​បាន​ធ្វើ​ដំណើរ​មក​ជិត​ដល់​រដ្ឋ​សភា​ជាតិ​ហើយ​។

គួរ​បញ្ជាក់​ថា កាល​ពី​​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ វិច្ឆិកា ​កម្មករ​រោងចក្រ​ជី​ម​លី ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រមាណ​ជាង​២.០០០​នាក់​បាន​លើកគ្នា​ហែ​ក្បួន​ចេញ​ពីមុខ​រោងចក្រ​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​ដែល​ពួក​គេ​ទាមទារ​ពី​រោងចក្រ​។

​លុះដល់វេលា​ម៉ោង​១២ និង​៤៧​នាទី​ថ្ងៃត្រង់ ថ្ងៃ​​ដដែល កម្មករ​រោង​ចក្រ​ជីម​លី​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​រោង​ចក្រ និង​លំនៅ​ឋាន​វិញ ន្ទាប់​ពី​តំណាង​រោងចក្រ​ចំនួន​១០​នាក់​ចូល​ជួប​គណៈកម្មការ​ដោះស្រាយ​វិវាទ​នៅ​ក្រសួង​ការងារ ហើយ​ក្រសួង​ការងារ​សន្យា​នឹង​ចូល​ជួប​ថៅកែ​រោងចក្រ​ដើម្បី​ដោះស្រាយ​​​៕