ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិចិន​បើក​រថយន្ត​បុក​​​រថយន្ត​លោក​អភិបាល​រង​ខណ្ឌ​ទួល​គោក រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិចិន​បើក​រថយន្ត​​ឡិច​ស៊ីស RX-300​ មួយ​គ្រឿង ជ្រុល​ទៅ​បុក​រថយន្ត​​ឡង់​គ្រីស័រ ៥៧០ ​​របស់​លោក​អភិបាល​រង​ខណ្ឌ​ទួល​គោក​បណ្តាល​ឱ្យ​រថយន្ត​របស់​លោក​អភិបាល​រង​ខណ្ឌ​ជ្រុល​​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើមទ្រេត​ និង កៀប​ជាប់​រថយន្ត​បើក​ទៅ​មុខ​លែង​រួច​ ប៉ុន្តែគ្មាន​អ្នក​រង​របួស​ទេ ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិចិន​បើក​រថយន្ត​​ឡិច​ស៊ីស RX-300​ មួយ​គ្រឿង ជ្រុល​ទៅ​បុក​រថយន្ត​​ឡង់​គ្រីស័រ ៥៧០ ​​របស់​លោក​អភិបាល​រង​ខណ្ឌ​ទួល​គោក​បណ្តាល​ឱ្យ​រថយន្ត​របស់​លោក​អភិបាល​រង​ខណ្ឌ​ជ្រុល​​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើមទ្រេត​ និង កៀប​ជាប់​រថយន្ត​បើក​ទៅ​មុខ​លែង​រួច​ ប៉ុន្តែគ្មាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ និង ២០​នាទីទាប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី ២១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ផ្លូវ​ព្រះ​សីហនុ កែង និង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត ឡិច ស៊ីសRX-300មួយ​គ្រឿង ពណ៌ស្ករ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2N-5200 បើក​បរ​ដោយ​បុរស​ជន​ជាតិចិន​ម្នាក់​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​លេខ ១០៥ ក្នុង​ទិសដៅ ពី​ត្បូងទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​ព្រះ​សីហនុ ក៏បាន​​ជ្រុល​ល្បឿន​ទៅ​បុក រថយន្ត​ម៉ាក ឡង់គ្រីស័រ ៥៧០ ពណ៌ស មួយ​គ្រឿងបើ​ក​បរ​ដោយ​លោក​អភិបារង​ខណ្ឌ​ទួល​គោក សាំង​ ​សុភក្រ័វិចិត្រ​​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​សីហនុ​ក្នុង​ទិស ដៅ ពី​កើត​ទៅ​លិច ចំពេញ​ទំហឹង​បណ្តា​ល​​ឱ្យ​រថយន្ត​របស់​លោក​អភិបាល​រង​ខណ្ឌ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ ដើមទ្រេត​ និង​កៀប​ជាប់​រថ​យន្ត​បើក​ទៅ​មុខ​លែង​រួច​ ប៉ុន្តែគ្មាន​អ្នក​រង​របួស​ទេ​ ។ រថយន្ត​ទាំង​ពីរ​គ្រឿង​ពេល​បើក​បរ​មក​ដល់ចំណុច​ផ្លូវ​បែក​ជា​៤​គឺ​មិន​បាន​បន្ថយ​ល្បឿន​ដូច​គ្នា​ទើប​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ​។

ក្រោយពេល​កើត​ហេតុ​គេ​ឃើញ​អ្នក​បើក​បរ​រថយន្ត​ទាំង​សង​ខាង​បើក​ទ្វារ​ចុះ​ពី​លើ​រថយន្ត​ទាំង​អាការៈស្រវឹង​ស្រា​ដូច​គ្នា ។ បន្ទាប់មក​សមត្ថ​កិច្ច​មូល​ដ្ឋាន​សហការ​ជា​មួយ​ប៉ូលិស​ចរាចរក្រុង បាន​ចុះ​មក​វាស់​វែង​ និង​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក នៃ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ។