ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​តឺន័រ​​បុក​រង​រ​បួស​ធ្ងន់ ស្រាល​៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​តឺន័របើក​​បុក​​ចំ​ទាំង​ពីរ​គ្រឿង​បណ្តាល​ឱ្យ​​ម៉ូតូ​ដែល​ត្រូវ​រថយន្តកុង​តឺន័រ​បុក​ចំពាក់​កណ្តាល​នោះ​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង អ្នក​ជិះ​ពីរ​នាក់​សន្លប់នៅនឹង​កន្លែង​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ​ដែល​រថយន្ត​បុក​ត្រូវ​​តិច​តួច​ អ្នក​ជិះសន្លប់មួយ​សន្ទុះ​លេច​នោម​ដាក់​ខោ ពេល​ដឹង​ខ្លួន​

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កុង​តឺន័របើក​​បុក​​ចំ​ទាំង​ពីរ​គ្រឿង​ដោយ​​ម៉ូតូ​គ្រឿង​ត្រូវ​រថយន្តកុង​តឺន័រ​បុក​ចំពាក់​កណ្តាល​បណ្តាលឱ្យ​​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង អ្នក​ជិះ​ពីរ​នាក់​សន្លប់នៅនឹង​កន្លែង​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូមួយ​គ្រឿង​ទៀត​​ត្រូវរថយន្ត​បុក​ត្រូវ​​តិច​តួច​ អ្នក​ជិះសន្លប់មួយ​សន្ទុះ​លេច​នោម​ដាក់​ខោ ពេល​ដឹង​ខ្លួន​ឡើង​វិញ​លើម​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ហើយ​រថយន្ត​បង្ក​បើក​គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១២ និង ៥០​នាទី រំលង​អាធ្រាត្រ ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ជម្ពូវ័ន តាម​ផ្លូវ​​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ជម្ពូវ័ន ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ពីរ​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​កំពង់ស្ពឺ1E-1890 ជិះ​ដោយ​បុរស​ពីរ​នាក់ និង​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក​ជិះ​ដោយ​បុរស​ម្នាក់ ដោយ​ម៉ូតូទាំង​ពីរ​គ្រឿង​ជិះចេញ​មក​ពី​ផ្សារ​ឯករាជ្យ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​បើក​ឆ្លង​ផ្លូវ​កក្នុង​ទិសដៅ​ពីជើង​ទៅ​ត្បូង ក៏ត្រូវ​រថយន្ត​កុង​តឺន័រ មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង បើក​តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ ទៅ​លិច បាន​មក​ដល់​បុក​ចំម៉ូតូ​ទាំង​ពីរ​គ្រឿង ដោយ​ម៉ូតូ​ម៉ាកហុង​ដា​ឌ្រីម សេ១២៥ ​ត្រូវ​រថយន្តកុង​តឺន័រ​បុក​ចំពាក់​កណ្តាល​​បណ្តាល​ឱ្យ​ម៉ូតូ​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង អ្នក​ជិះ​ពីរ​នាក់​សន្លប់នៅនឹង​កន្លែង​រង​របួស​ធ្ងន់​ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​ត្រូវ​រថយន្តកុង​តឺន័រ​​បុក​ចំតិច​តួច​បណ្តាល​ឱ្យ​ អ្នក​ជិះសន្លប់មួយ​សន្ទុះ​លេច​នោម​ដាក់​ខោ​ ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់ ។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​របស់មន្ទីរ​ពេទ្យ  មក​ទទួល​យក​ទៅ​សង្រ្គោះ​ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​ឱ្យ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ ។