ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​គាស់ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​សន្តិសុខ និង ប្រជា​ពលរដ្ឋ​ដេញ​ចាប់បាន​ព្រួត​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​​លួច​គាស់​ផ្ទះ​បើក​អ៊ុត​សក់មួយ​កន្លែង​ ខណៈ​ម្ចាស់​ផ្ទះ​រវល់ចេញ​ទៅ​ខាង​ក្រៅ​​ ហើយ​ជន​សង្ស័យ​បាន​ចូល​លួច​ឡេប ថប មួយ​គ្រឿង និង​លុយមួយ​ចំនួន​ រត់គេច​ខ្លួន​ តែ​ចៃដន្យសន្តិសុខ​ផ្សារ​ស៊ិន​ជូរី និង ប្រ​ជា​ពលរដ្ឋ​ប្រទះ​ឃើញ​ទាន់​នាំ​គ្នា​ដេញ​ចាប់​បាន​ក្រោយ​ផ្សារ​ស៊ិន​ជូរ ​ហើយ

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​​លួច​គាស់​ផ្ទះ​បើក​អ៊ុត​សក់មួយ​កន្លែង​ ខណៈ​ម្ចាស់​ផ្ទះ​រវល់ចេញ​ទៅ​ខាង​ក្រៅ​​ ហើយ​ជន​សង្ស័យ​បាន​ចូល​លួច​ឡេប ថប មួយ​គ្រឿង និង​លុយមួយ​ចំនួន​ រត់គេច​ខ្លួន​ តែ​ចៃដន្យសន្តិសុខ​ផ្សារ​ស៊ិន​ជូរី និង ប្រ​ជា​ពលរដ្ឋ​ប្រទះ​ឃើញ​ទាន់​នាំ​គ្នា​ដេញ​ចាប់​បាន​ក្រោយ​ផ្សារ​ស៊ិន​ជូរ ​ហើយ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយដៃ ម្នាក់មួយ​ជើង​​ឡើង​​ទ្រម​ខ្លួន​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី ២០ វិច្ឆិកា ២០១៤ នៅ​ចំណុច​ផ្ទះ​លេខ ៥៤​ ស្ថិត​ក្នុង​ភូមិ​តា​ងួន សង្កាត់​កាកាប ខណ្ឌពោធិ៍សែន​ជ័យ​។

ជន​សង្ស័យ​ឈ្មោះលី ណាង  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ម្តុំ​កាឌីយ៉ា​ ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ខណ្ឌពោធិ៍​សែន​ជ័យ ។ ចំណែក​ម្ចាស់​ផ្ទះ​ប្តី​ឈ្មោះ  ជា វិរៈ អាយុ​២៦ឆ្នាំ ប្រពន្ធ​ឈ្មោះ ពិន អាយុ​២៣ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ ។

ប្រ​ភព​ព័ត៌មាន​ពី​ម្ចាស់​ផ្ទះ​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​ពី​រ​នាក់ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ទៅ​ក្រៅ  ។ ខណៈដែល​ ជនរង​គ្រោះពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ចេញ​បាន​​បន្តិច​ក៏មាន​ជន​សង្ស័យឈ្មោះ ណាង​ខាង​លើ​នេះ​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​ជន​រង​គ្រោះ​ ហើយ​បាន​ចូល​បាន​ឡេប ថប ​មួយ​គ្រឿង និង លុយ​មួយចំ​នួន រួច​​រត់គេច​ខ្លួន​ ក៏ត្រូវ​សន្តិសុខ​ផ្សារ​ស៊ិន​ជូរី និង ប្រ​ជា​ពលរដ្ឋ​ប្រទះ​ឃើញ​ទាន់​នាំ​គ្នា​ដេញ​ចាប់​បាន​ក្រោយ​ផ្សារ​ស៊ិន​ជូរ ​ហើយ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយដៃ ម្នាក់មួយ​ជើង​​ឡើង​​ទ្រម​ខ្លួន​​ ។ ក្រោយមក​ទៀតពេលដែល​ម្ចាស់​ផ្ទះ​ត្រឡប់​មក​វិញ​នោះ​ ក៏ព្រួត​គ្នា​ពីរ​នាក់ ប្តី​ប្រពន្ធ​ វាយ​ជន​សង្ស័យបន្ថែម​ទៀត ។​

ក្រោយពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​កាកាប ដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​និតិវិធីច្បាប់ ។