ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីម្នាក់វិល​មុខ​ដួល​សន្លប់ក្នុង​ម៉ោង​បំពេញ​ការ​ងារ ហើយ​បាន​ដាច់ខ្យល់​ស្លា.ប់តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្មការិ​នី​ររោង​ចក្រ​កាត់​ដេរ​​យី​ហោ​ វណ្ណហៅ​ ម្នាក់​បាន​វិល​មុខ​ដួល​សន្លប់​នៅ​ពេល​បំពេញ​ការ​ងារ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ ហើយ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​ប្រចាំ​រោង​ចក្រ ប៉ុន្តែ​ដោយ​សារ​អាការៈ​ជម្ងឺ​មាន​សភាព​ធ្ងន់​ធ្ងរ​ ក៏ត្រូវ​បាន​គេបញ្ជូន​បន្ត​តាម​រថយន្ត​សាមុយ​របស់​រោង​ចក្រ ទៅ​កាន់​

រាជ​ធានី​ភ្នំ​ពេញ ៖ កម្មការិ​នី​រោង​ចក្រ​កាត់​ដេរ​​យី​ហោ​ វណ្ណហៅ​ ម្នាក់​បាន​វិល​មុខ​ដួល​សន្លប់​នៅ​ពេល​បំពេញ​ការ​ងារ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ ហើយ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​ប្រចាំ​រោង​ចក្រ ប៉ុន្តែ​ដោយ​សារ​អាការៈ​ជម្ងឺ​មាន​សភាព​ធ្ងន់​ធ្ងរ​ ក៏ត្រូវ​បាន​គេបញ្ជូន​បន្ត​តាម​រថយន្ត​សាមុយ​របស់​រោង​ចក្រ ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ តែជា​អកុសល​នារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពាក់កណ្តាល​ផ្លូវ​មុន​ទៅ​ដល់មន្ទីរ​ពេទ្យ ។

ហេតុ​ការ​ណ៍​នេះ​កើត​ឡើង​កាល​ ពី​វេលា​វេលា​ម៉ោង ៥ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ វិចិ្ឆកា ២០១៤ នៅ​ក្នុង​រោង​ចក្រកាត់ដេរ​សំលៀក​បំពាក់​​ វណ្ណហៅ​ ស្ថិត​​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ​។​នារី​រង​គ្រោះ​មាន​ឈ្មោះ ឃុន វុត្ថា អាយុ​២៧​ឆ្នាំ មុខ​របរ​កម្ម​ការិនី​រោង​ចក្រ មាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​តា​កែវ ​បច្ចុប្បន្ន​ស្នាក់​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ-សង្កាត់​កើត​ហេតុ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កម្ម​ការិនីរង​គ្រោះ​បាន​អង្គុយ​ធ្វើ​ការ​ក្នុង​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ វណ្ណ​ហៅ ខណៈ​កំពុង​តែអង្គុយ​ធ្វើ​ការ​នោះ​ស្រាប់​តែវិល​មុខ​ដួល​សន្លប់​នៅ​និង​កន្លែង​ធ្វើ​ការ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​កម្ម​ការិនី​ដ៍ទៃ​ទៀត ។ ភ្លាម​ៗ​កម្ម​ការិនី​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ប្រចាំ​រោង​ចក្រ ក៏ប៉ុន្តែដោយ​សារ​អាការៈ​ធ្ងន់ធ្ងរ​ពេក ក៏​ត្រូវ​បាន​បញ្ជូន​​បន្ត​តាម​រថ​យន្ត​​សា​មុយ​របស់​រោង​ចក្រ​ ដឹក​ទៅ​កាន់មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​ដើម្បី​សង្រ្គោះ​បន្ត តែជា​អកុសល​កមកម្ម​ការិនី​រោង​គ្រោះ​បាន​ដាច់​ខ្យល់ស្លាប់នៅ​តាម​ផ្លូវ​ មុន​ពេល​ទៅ​ដល់មន្ទីរ​ពេទ្យ​។

មជ្ឍដ្ឋាន​មួយ​ចំនួន​បាន​ដាក់កាសង្ស័យ​ថា​នារីរង​គ្រោះ​វិលមុខ​ដួល​សន្លប់​ដោយ​សារ​ពុល​ក្លិន​​នៅ​ក្នុង​រោង​ចក្រ ។ ក៏ប៉ុន្តែ​សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ នារីរង​គ្រោះ​ស្លាប់​ដោយ​សារ​ខ្យល់គរ ។

បច្ចុប្បន្ន​សព​កម្មការិនី​រោង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ដោយក្តី​សោក​សង្រេង ។