ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២នាក់​ឆក់កា​បូប​ពីស្រ្តីម្នាក់​បានស​ម្រេចព្យា​យាម​ជិះម៉ូតូគេ​ចខ្លួនតែ​រត់មិន​រួចនៅ​តែជាប់​អន្ទាក់ប៉ូលិ​ស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​២នាក់​ត្រូវបាន​ កម្លាំង​ប៉ូលិ​ស​ខណ្ឌ​ដង្កោ ​ ធ្វើការ​ឃាត់​ខ្លួន​បាន ក្រោយ​ពេល​ធ្វើ​សក​ម្មភាព​ឆក់កាបូប​ពីស្រ្តីអ្នកដំ​ណើរ​ម្នាក់​បានស​ម្រេច​ហើយបាន​ព្យាយាម​ជិះម៉ូតូរ​ត់គេច​ខ្លួន ប៉ុន្តែ​រត់មិន​រួច​ទីបំ​ផុតត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួបា​ន​និង​នាំយក​ទៅសាក​សួរ ​​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ ។​ហេតុការ​

រាជ​ធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​២នាក់​ត្រូវបាន​ កម្លាំង​ប៉ូលិ​ស​ខណ្ឌ​ដង្កោ ​ ធ្វើការ​ឃាត់​ខ្លួន​បាន ក្រោយ​ពេល​ធ្វើ​សក​ម្មភាព​ឆក់កាបូប​ពីស្រ្តីអ្នកដំ​ណើរ​ម្នាក់​បានស​ម្រេច​ហើយបាន​ព្យាយាម​ជិះម៉ូតូរ​ត់គេច​ខ្លួន ប៉ុន្តែ​រត់មិន​រួច​ទីបំ​ផុតត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួបា​ន​និង​នាំយក​ទៅសាក​សួរ ​​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ ។​ហេតុការ​ណ៍​នោះ​បា​នកើត​ឡើង​កាល​ពីវេលា​ម៉ោង ​១និង៤៥​​នាទីរសៀល ​ថ្ងៃទី២០ ​ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​តាម​ផ្លូវជាតិ​លេខ២​​ ត្រង់​ចំណុច​ជិតរង្វង់​មូលដី​ក្រហម ​ស្ថិតក្នុង​ភូមិកណ្ដាល ​សង្កាត់​រលួស ​ខណ្ឌដ​ង្កោ រាជធា​នីភ្នំ​ពេញ ។

ជន​សង្ស័យ​ខាង​លើ ម្នាក់​ឈ្មោះ ​ហែម ឡូយ ​អាយុ​២២ឆ្នាំ ​មានទី​លំនៅ ​ក្នុងភូមិ​ត្រពាំ​ងកោះ ឃុំត្រ​ពាំងធំ​ខាង​ត្បូ​ង ស្រុក​ត្រាំកក់​ ខេត្តតា​កែវ ​និងម្នាក់​ទៀត​ឈ្មោះ ​ឈិន លី ​អាយុ២៤​ឆ្នាំ មាន​ទីលំ​នៅក្នុង​ភូមិជា​មួយ​គ្នាខាង​លើនោះ​ដែរ ។ ​ដោយ​ឡែក​ស្រ្តីរង​គ្រោះ​ដែល​ជាម្ចាស់​ កាបូ​បមិន​ទាន់​ត្រូវបាន​ ស្គាល់អ​ត្ត សញ្ញាណ​នៅឡើយ​ទេ​ ហើយ​ប៉ូលិ​សកំពុង​ធ្វើការ​ស្រាវ​ជ្រាវ​​រកស្រ្តីរូបនោះ​ហើយ​ ។

តាមប្រភព​ព័ត៌​មានបាន​ឲ្យ​នៅមុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ ​បានជិះ​​ម៉ូតូ១គ្រឿង ម៉ាកហុង​ដាឌ្រីម​សេ១​២៥ ស៊េរី ឆ្នាំ២០០៦ ​ពណ៌ក្រហម​ ពាក់​ស្លាកលេខ​តាកែវ 1C-2308 ​។ ឌុបគ្នា​ធ្វើដំណើ​រ ក្នុងទិស​ដៅពី​ត្បូងទៅ​ជើង​ ចេញ​ពីខេត្តតា​កែវ ​ឆ្ពោះ​ចូលមក​ភ្នំពេញ​​លុះ​ពេល​ទៅដល់​ត្រង់ចំណុច​ កើត​ហេតុ ខាង​លើបាន​ឃើញ​ស្រ្តីម្នា​ក់ កំពុង​ជិះម៉ូតូតាមផ្លូវ​​ ក្នុងទិសដៅ​ស្រប​គ្នា ។ក៍បាន​ឆក់កាបូប​បាន​សម្រេច បន្ទាប់​មកបាន​ជិះ​ម៉ូតូរ​ត់គេច​ខ្លួន ចំណែក​​ស្រ្តីតរងគ្រោះ​ បាន​ស្រែក​​ថាចោរៗ បង្កឲ្យ​​មានការ​ភ្ញាក់ផ្អើល​ហើយកម្លាំង​ប៉ូលិ​ស មូល​ដ្ឋាន ​បានដេញ​តាមនិង​បាន ស្រែក​តាមវិទ្យុ​ទាក់ទង​ទៅកាន់​បណ្ដាគោល​ដៅផ្សេង​ៗ ឲ្យជួយ​ពួនស្ទាក់​ផង​​ដែរ។

ប្រភព​ដដែលបាន​​បន្តថា ជនសង្ស័យ​ស្នាក់នៅ​​ផ្ទះជួល នៅក្នុងសង្កាត់​ដង្កោ ​ខណ្ឌដ​ង្កោ ហើយ​ក្រោយ​ពេល​ឆក់​បាន សម្រេច​ជននោះ​បាន នាំគ្នាជិះ​ម៉ូតូ សំដៅ​ទៅផ្ទះ​ជួល ។ ប៉ុន្តែដោយ​កម្លាំង ប៉ូលិ​សដេញ​តាម​រហូត​នោះ​ ទើបជន​ទាំង នោះ​បានជិះ​ហួសផ្ទះ​ជួល ដែល​ខ្លួនស្នាក់​នៅ និង​បានបត់​ទៅតាម​ផ្លូវ វត្ត​ស្លែង រួចឡើង​ទៅ​តាមផ្លូវ​ជាតិលេខ​៣ ក្នុង​បំណង​ឆ្ពោះទៅ​កាន់​ខេត្តតា​កែវវិញ ។ ប៉ុន្តែ​​ពេលទៅដល់​ត្រង់​ចំណុច មុខសួន​ឧស្សា​ហ​កម្មវឌ្ឍនៈ​២ ស្ថិតក្នុ​ងភូមិទឹកថ្លា​ សង្កាត់​ក្រាំង​​ពង្រ ខណ្ឌ​ដង្កោ ។ ​ក៍ត្រូវ​បាន​កម្លាំង​ប៉ូលិ​សស្ទាក់​ចាប់​បាន បន្ទា​ប់មក បាន​បញ្ជូន​ទៅ កាន់ផ្នែ​កព្រហ្ម​ទណ្ឌ​ខណ្ឌរង់​ចាំការ​ កសាង​សំណុំ​រឿង បញ្ជូន​ទៅ តុលាការ​។