ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូទឹកកក ម៉ាក​Samsung ជាប់​ចំណាត់ថ្នាក់​លេខ​1​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Samsung នៅ​តែ​បន្ត​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា និង​ពិភពលោក​។ បន្ទាប់​ពី​ដណ្តើម​បាន​តំណែង​ជា​ម៉ាក​លេខ​1 លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច (​ទូរស័ព្ទ និង Tablet) ទូរទស្សន៍​ក្នុង​ទីផ្សារ​កម្ពុជា ឥឡូវ ទូទឹកកក​ម៉ាក Samsung បាន​និង​កំពុង​ទទួល​

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Samsung នៅ​តែ​បន្ត​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា និង​ពិភពលោក​។ បន្ទាប់​ពី​ដណ្តើម​បាន​តំណែង​ជា​ម៉ាក​លេខ​1 លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច (​ទូរស័ព្ទ និង Tablet) ទូរទស្សន៍​ក្នុង​ទីផ្សារ​កម្ពុជា ឥឡូវ ទូទឹកកក​ម៉ាក Samsung បាន​និង​កំពុង​ទទួល​បាន      ចំណាត់ថ្នាក់​លេខ​1 ផង​ដែរ​យោង​លើ​ប្រជាប្រិយភាព និង​តាម​ទិន្នន័យ​របស់​GFK(Gesellschaft Fur Konsumforschung) បាន​បង្ហាញ​បញ្ជាក់​ថា​«​ទូទឹកកក Samsung ដណ្តើម​ទីផ្សារ​នៅ​កម្ពុជា​បាន​រហូត​ដល់ 35% ខ្ពស់​ជាងគេ ធៀប​នឹង​ម៉ាក​ដទៃ​ផ្សេង​»​។  

លក្ខណៈសម្បត្តិ​ល្អ​ប្លែក​ដាច់​គេ​របស់​ទូទឹកកក​ម៉ាក Samsung ទទួល​បាន​តំណែង​នេះ ពីព្រោះ​រាល់​ទូទឹកកក​ទាំងអស់​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្តោត​លើ លក្ខណៈ​ស​ម្ប​តិ្ត និង​ប្រព័ន្ធ​ដំណើរការ​ឆ្លាត​វៃ ភាព​សន្សំ​សំចៃ​ខ្ពស់ ភាព​ងាយស្រួល និង​គិតគូរ​ដល់​បរិស្ថាន​។ ស្រប​ពេល​នេះ​ផង​ដែរ Samsung កំពុង​ដាក់​លក់​ម៉ូ​ដែល​ទូទឹកកក​ដ៏​ឆ្លាត​វៃ​ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល គឺ​ទូទឹកកក Samsung FoodShowcase និង Samsung 3050 II ក្នុង​ទីផ្សារ​កម្ពុជា​។

ទូទឹកកក ម៉ាក​Samsung FoodShowcase ត្រូវ​បាន​រចនា​ឡើង​ដ៏​ប្រណិត​មាន​ទ្វារ​ពីរ​ធំ​ទូលាយ​ដែល ជា​ជម្រើស និង​សក្តិ​សម​បំផុត សម្រាប់​គ្រួសារ​ទាន់សម័យ​មាន​សមាជិក​ច្រើន ទូទឹកកក​មាន​៣ ផ្នែក​ផ្តល់​ភាព​ងាយស្រួល​សូ​ម្បី​តែ​កុមារ​តូច​ៗ​ក៏​ទាញ​យក​ភេសជ្ជៈ និង​ចំណីអាហារ​ដែល​គេ​ចង់បាន​ដោយ​ងាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មាន​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដូច​ជា​ផ្តល់​ភាព​ត្រជាក់ ស្រស់ស្រាយ​បាន​ពេញ​ផ្ទៃ​ទូទឹកកក ព្រមទាំង​មាន​កន្លែង​ចុច​យក​ទឹក​ត្រជាក់ និង​ទឹកកក​ដុំ​ភ្លាម​ៗ​។ ចំណែកឯ​ទូទឹកកក Samsung 3050 II រឹតតែ​អស្ចារ្យ​ជាមួយ​បច្ចេកវិជ្ជា inverter ដែល​ធ្វើ​ឱ្យ​អាយុកាល​ទូទឹកកក​កាន់តែ​យូរអង្វែង សន្សំ​សំចៃ​ថាមពល​ខ្ពស់ ក៏​ដូច​ជា​បង្កើន​ភាព​ត្រជាក់​កាន់តែ​ប្រសើរ និង​អាច​រក្សា​ភាព​ស្រស់ស្រាយ​បាន​ល្អ​បំផុត​៕